ឃើញ​វីដេអូ​នេះ​ទើប​ដឹង​ថា​លោក​គ្រូ​ ធន់​ សុភា​ ស្រឡាញ់​សិស្ស​ដល់​កម្រិត​ណា​...

  • 2019-04-03 02:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ លន​ បញ្ញា​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៣១​ ខែ​មីនា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ថ្មីៗ​នេះ​ លោក ​ធន់ សុភា ​គ្រូ​ប្រដាល់​ប្រចាំ​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ បាន​ទៅ​ឲ្យ​ទឹក​ផ្ទាល់​ដល់​កូន​របស់​ខ្លួន​ខាង​លើ​នេះ​តែ​ម្ដង។​ ដោយ​ទឹក​ចិត្ត​បារម្ភ​ អាណិត​ស្រឡាញ់​ គ្រូ​ប្រដាល់​រូប​នេះ​ពិត​ជា​មិន​ស្ដាយ​ពេលវេលា​ មិន​ស្ដាយ​កម្លាំង​កាយ​ចិត្ត​នោះ​ឡើយ​ ពោល​ឡើង​ឲ្យ​ទឹក​ប្រាប់​តិចនិក​ប្រកួត​ និង​ដាស់​ស្មារតី​ ដើម្បី​ពង្រឹង​ឲ្យ​ លន​ បញ្ញា​ តស៊ូ​ប្រកួត​រហូត​ចប់ឈ្នះបានខ្សែក្រវាត់ Wurks៕

លោកគ្រូ ធន់ សុភា អាវខ្មៅ

តោះ​ទស្សនា​វីដេអូ​នេះ​ទើប​ដឹង​ច្បាស់៖​

អត្ថបទ៖ នួន ស៊ីណា​