គូស្នេហ៍​សែរាជ្យរង្សអង់គ្លេស ជាប់​កំណត់ត្រាលើ IG កើប​បាន ១ លាន Follower ប្រើ​ពេល​ខ្លី​បំផុត

  • 2019-04-04 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​អង្គ​ម្ចាស់ Prince Harry និង​អង្គ​ម្ចាស់ក្សត្រី Meghan Markle ថ្មីៗ​នេះ​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness World Record សម្រាប់​ការ​បង្កើត​គណនី Instagram ដែល​ទទួល​បាន Follower ១ លាន​នាក់​ប្រើ​ពេល​​ខ្លី​ជាង​គេ​បង្អស់។

គូស្នេហ៍​ទាំង​ពីរ​នេះ​បាន​បង្កើត​នូវ​គណនី​ឈ្មោះ sessexroyal កាល​ពី​ថ្ងៃ​អង្គារ ហើយ​កើន​បាន Follower ប្រមាណ ១ លាន​នាក់​ត្រឹម​ចន្លោះ​ពេល ៥ ម៉ោង និង ៤៥ នាទី ។ នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ពី Guinness ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បន្ត​កើន​បាន ៣,២ លាន​នាក់​ហើយ។

ជា​ការ​ផ្តួល​កំណត់ត្រា​ចាស់​របស់​តារា​ចម្រៀង​កូរ៉េ K-Pop គឺ Kang Daniel ដែល​បង្កើត​គណនី Instagram កាល​ពី​ដើម​ឆ្នាំ​នេះ ប្រើ​ពេល ១១ ម៉ោង និង ៣៦ នាទី​ដើម្បី​រក​បាន ១ លាន Follower ស្រដៀង​នឹង Pope Francis ​ប្រើ​ពេល ១២ ម៉ោង​កាល​ពី​ឆ្នាំ ២០១៦។

បញ្ជាក់​ថា​ត្រកូល​រាជ​វង្សានុវង្ស​របស់​ចក្រភព​អង់គ្លេស​មួយ​នេះ ក៏​មាន​គណនី​ធំ​មួយ​ទៀត​ឲ្យ​ឈ្មោះ​ថា Royal Family ដែល​ឃើញ​មានភាពសកម្ម​ខ្លាំង​បំផុត​នៅ​លើ​បណ្តាញ​សង្គម ដោយ​សម្រាប់​គណនី Instagram ​មាន​ការ​បង្ហោះ​ចេញ​ប្រមាណ ២ ៤០០ ដង និង Follower ច្រើន​ជាង ៥ លាន​នាក់ ​ហើយម្ចាស់ក្សត្រី​ Elizabeth ក៏ជា​អ្នក​ប្រើប្រាស់​គណនី​នោះ​បង្ហោះ​ចែកចាយ​មាតិកា​ដោយ​ផ្ទាល់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា