ឡុង​ សុភី​ ប្រើ​ក្បាច់​ចាប​ចឹក​ស្រូវ​យក​ឈ្នះ​ កង់មឿងឆាង​ បាន​អត់​ថ្ងៃ​នេះ​?

  • 2019-04-06 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម​ប្រចាំ​ក្លឹប​សាលវ័ន្ត​កីឡា​ ឡុង​ សុភី​ នឹង​ត្រូវ​ចូល​ខ្លួន​មក​ស្វាគមន៍​អ្នក​លេង​គុន​ថៃ​មុខ​តាន់​ កងមឿងឆាង​ នា​ថ្ងៃ​ហើយ​ ខណៈ​ ឈិត​ សេរីរវណ្ណថង​ ក៏​មាន​វត្តមាន​ស្វាគមន៍​ភ្ញៀវ​ថៃ​ផង​ដែរ។​

កីឡាករ ឡុង សុភី

បើ​ទោះ​ជា​ ឡុង​ សុភី​ មាន​វ័យ​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​សមត្ថភាព​ប្រកួត​នៅ​តែ​រក្សា​លំនឹង​ អាច​បន្ត​ការ​ប្រកួត​ដល់​បច្ចុប្បន្ន​នេះ​ ហើយ​នៅ​តែ​ក្ដោប​ឱកាស​បាន​គ្រប់​សង្វៀន​នៅ​កម្ពុជា។​ បន្ទាប់​ពី​ចប់​ភារកិច្ច​នៅ​សង្វៀន​បាយ័ន​កាល​ពី​សប្ដាហ៍មុន​រួច​មក​ ឥលូវ​នេះ​អ្នក​ប្រដាល់​លេង​កម្ពស់​រូប​នេះ​នឹង​ត្រូវ​តតាំង​ជា​មួយ​ជើង​ខ្លាំង​ថៃ​ម្នាក់​ទៀត​ហើយ​នៅ​សង្វៀន​ CNC​ ម៉ោង​២រសៀល​នេះ។​

ឡុង សុភី ក្រហម

ចំណែក​អ្នក​ប្រដាល់​វ័យ​ក្មេង​មក​ពី​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ ក៏​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជា​មួយ​អ្នក​លេង​គុន​ថៃ​ដូច​គ្នា​នៅ​ថ្ងៃ​នេះ​លើ​សង្វៀន​ CNC​ ដដែល ប៉ុន្តែ​កម្មវិធី​គោជល់ ដែល​ចាប់​ផ្ដើម​ពី​ម៉ោង​ ៥,៥០​នាទី​ល្ងាច​តទៅ។​ ក្រៅ​ពី​២​គូ​ខាង​លើ​នេះ​ទៅ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ ក៏​មាន​គូ​ចាប់​អារម្មណ៍​ដែរ​ដូច​ជា​ ម៉ន​ សាម៉េត​ ប៉ះ​ Deik Lak​ ឈាន​ ហុង​ ប៉ះ​ Ken Sak​ ចាប់​ពី​ម៉ោង​ ២រសៀល​តទៅ។​ ចំណែក​សង្វៀន​ TV5​ វិញ​ក៏​មាន​គូ​ចាប់​អារម្មណ៍​ដូច​គ្នា​ គឺ​ ធន់​ មករា​ ប៉ះ​បរទេស។​

ឈុត សេរីវណ្ណថង ក្រហម

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រដាល់​ថ្ងៃ​សៅរ៍​ ទី៦​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ CNC​ មាន​២កម្មវិធី​ ចាប់​ពី​ម៉ោង​ ២រសៀល​ និង​ ម៉ោង​ ៥,៥០​នាទី​ល្ងាច។​ ចំណែក​សង្វៀន​អាស៊ីអាគ្នេយ៍​១កម្មវិធី​ ចាប់​ពី​ម៉ោង​២រសៀល​ ខណៈ​សង្វៀន​ TV5​ ១​កម្មវិធី​ ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ។ ចំពោះ​សង្វៀន​បាយ័ន​ក៏​មាន​១កម្មវិធី​ដែរ​ ចាប់​ពី​ម៉ោង​៣​រសៀល៕​

អត្ថបទ៖ នួន ស៊ីណា​