ជក់ចិត្តណាស់! ក្រាលកន្ទេលមើលចាប៉ីបុណ្យភូមិ យប់ចុងក្រោយ

  • 2019-04-08 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទាំង​ទស្សនីយភាព​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភូមិ កាល​ពី​យប់​មិញ ​បាន​​នាំ​យក​នូវ​​ការ​សម្ដែង​ "​ចាប៉ី​ដង​វែង​" ដែល​បង្ក​ភាព​សប្បាយ​រីករាយ​សម្រាប់​អ្នក​ទស្សនា​ជា​​ខ្លាំង។

​លើស​ពី​នេះ ​មាន​អ្នក​ចូល​រួម​ទស្សនា​ក្រាល​កន្ទេល​យ៉ាង​ច្រើន ​ដោយ​អស់​សំណើច ក្អាក​ក្អាយ​នឹង​សំ​ដី​ឥត​មាន​ទាក់ មាន​ឃ្លោ​ឃ្លោង​រណ្ដំ​គ្នា​របស់​​ក្រុម​អ្នក​លេង​ចាប៉ី ​។ ​

គួរ​បញ្ជាក់​ថា ​កម្មវិធី​បុណ្យ​ភូមិ​ទាំង​បី​រា​ត្រី​ធ្វើ​ឡើង​នៅ​វត្ត​ព្រះ​ធាតុ ​មាន​ការ​សម្ដែង​ល្ខោន​ដូច​ជា ល្ខោន​ស្រមោល​ស្បែក​ធំ និង​ស្គរ​ជ័យ ពី​ក្រុម​សិល្បៈ​សុវណ្ណភូមិ ​របាំ​ព្រះ​រាជ​ទ្រព្យ​ពី​ក្រុម​សិល្បៈ​សុ​ភី​លីន ​ការ​សម្ដែង​ល្ខោន​ខោល ​ដោយ​ក្រុម​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត និង​ចាំ​ប៉ី​ផង​ដែរ៕

ចង់ដឹងការសម្តែងយប់មិញ ពីសេសបែបណា ទស្សនាវីដេអូទាំងអស់គ្នា៖

អត្ថបទ៖ លឹម សុនា