ដើរលេងមេឃក្ដៅ មករៀនធ្វើទឹកផ្លែឈើត្រជាក់ៗញ៉ាំតាមផ្លូវ
- 2019-04-12 07:43:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរលេងមេឃក្ដៅ មករៀនធ្វើទឹកផ្លែឈើត្រជាក់ៗញ៉ាំតាមផ្លូវ
ចន្លោះមិនឃើញ
មិនថាអ្នកដើរលេងចូលឆ្នាំ ឬនៅផ្ទះទេ អាកាសធាតុក្ដៅហែងបែបនេះ ច្បាស់ជាពិបាកទ្រាំ ហើយត្រូវការទឹកញ៉ាំជាញឹកញាប់ ទើបអាចទប់ទល់បាន។ អ៊ីចឹង យើងមករៀនធ្វើទឹកផ្លែឈើ (Detox Water) ដែលល្អសម្រាប់សុខភាព ជួយសម្រស់ ជាពិសេសសម្រាប់អាកាសធាតុក្ដៅអាចជួយរក្សាសំណើមដល់ស្បែក និងរាងកាយបានល្អទៀតផង។
១. ក្រូចឆ្មារនិងត្រសក់
ផ្លែទាំងពីរមុខនេះគឺជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ស្ត្រីមេផ្ទះដើម្បីចម្អិនម្ហូបប្រចាំថ្ងៃ។ ប៉ុន្តែដើម្បីបានទាំងសម្រស់ និងសុខភាព ហើយអ្នកមិនចង់ញ៉ាំវាជាអាហារដែលចម្អិន គួរងាកមកសាកល្បងការយកផ្លែឈើទាំងពីរមកដាក់ក្នុងទឹកញ៉ាំវិញ។
អ្វីដែលអ្នកត្រូវការគឺ ក្រូចឆ្មារកន្លះផ្លែ ត្រសក់កន្លះផ្លែ ជីរអង្កាម៤ ៥សន្លឹក និងទឹកត្រជាក់៣០០ម.ល។ វិធីធ្វើគឺចិតផ្លែទាំងពីរខាងលើជាចំណិតស្ដើងៗ ដាក់ចូលកែវ ចាក់ទឹកត្រជាក់ចូល និងស្លឹកជីរអង្កាម រួចយកទៅដាក់ក្លាសេហោចណាស់៤ម៉ោង សឹមយកមកញ៉ាំ។ វិធីនេះអាចធ្វើញ៉ាំជាប្រចាំដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហារ និងបញ្ចុះទម្ងន់។
ចុចអាន៖ មានអ្នកដឹងតិចណាស់! ថាហេតុអីម្នាស់ត្រូវត្រាំទឹកអំបិលសិនមុនញ៉ាំ
២. ស្ត្រូបឺរី និងក្រូចឆ្មារ
គ្រឿងផ្សំទាំងពីរអាចជួយអ្នកឱ្យទទួលបានស្បែកស្អាត ម៉ត់រលោង ព្រោះផ្លែត្រកូលបឺរីមានឥទ្ធិពលក្នុងការប្រឆាំងភាពចាស់ និងធ្វើឱ្យស្បែកមានសុខភាពល្អ។ ចិតក្រូចឆ្មារ និងស្ត្រូបឺរី ស្ដើងៗដាក់ចូលកែវដូចវិធីខាងលើដែរ រួចបន្ថែមជីរអង្កាម ហើយក្លាសេក្នុងទូទឹកកកពី៣ទៅ៤ម៉ោងចាំយកមកញ៉ាំ។
៣.ស្ត្រូបឺរី និងគីវី
ដើម្បីប្រឆាំងអុកស៊ីតកម្ម និងបញ្ចុះកូលេស្តេរ៉ូល អ្នកគួរញ៉ាំទឹកដែលដាក់ផ្លែឈើទាំងពីរមុខនេះ។ ក្រៅពីអាចព្យាបាលអាការៈទាំងពីរនេះបាន ផ្លែឈើទាំងពីរអាចជួយផ្ដល់ឱ្យស្បែកនូវសុខភាពល្អ និងសភាពទន់រលោង គួរឱ្យចង់ស្ទាបអង្អែល។ មិនមានអ្វីពិបាកឡើយ គ្រាន់តែធ្វើដូចវិធីខាងលើៗ ហើយកុំភ្លេចដាក់ជីរអង្កាមដើម្បីបន្ថែមក្រអូបប្រហើរក្លាសេក្នុងរយៈពេលដូចខាងលើដែរ។
ប៉ុន្តែបើអ្នកពិបាករកផ្លែស្ត្រីបឺរី និងគីវីនេះ អ្នកអាចជំនួសដោយប្រើផ្លែឪឡឹក និងត្រសក់ក៏បាន។
ចុចអាន៖ ចែករំលែកវិធីត្រាំស្រាផ្លែឈើ សម្រាប់អ្នកដែលចូលចិត្តបែបបុរាណ
៤. ក្រូច
ផ្លែក្រូចសម្បូរវីតាមីន C ដែលរាងកាយត្រូវការនៅពេលមានអារម្មណ៍មិនស្រួលខ្លួន ឬសម្រាប់ថ្ងៃក្ដៅខ្លាំង និងកាត់បន្ថយភាពនឿយហត់។ ដូច្នេះ ការធ្វើ Detox Water ដោយប្រើផ្លែក្រូចនឹងជួយឱ្យរាងកាយអ្នកទទួលបានថាមពលមកវិញ បន្សុទ្ធសារធាតុពុលក្នុងរាងកាយ បង្កើនភាពធន់ទៅនឹងបរិយាកាស និងជំនួយស្បែកឱ្យនៅតែក្មេងស្រស់ស្អាត។
ចំណុះដែលត្រូវផឹក៖
** បើផឹកនៅពេលយប់ គួរផឹកចន្លោះពី ២ ទៅ៤ម៉ោង មុនចូលគេងទើបមិនធ្វើឱ្យរំខានដល់ដំណេក។
ជាទឹកដែលគ្មានជាតិស្ករច្រើនដូចទឹកផ្លែឈើ ឬកាហ្វេដែលអ្នកញ៉ាំរាល់ថ្ងៃ Detox Water អាចផ្ដល់គុណសម្បត្តិជាច្រើនសម្រាប់សុខភាពនិងសម្រស់ ជាពិសេសការប្រឆាំងជំងឺមហារីក។ ដោយសារតែវាដូចទឹកធម្មតាដែលអ្នកញ៉ាំរាល់ថ្ងៃ ដូច្នេះអ្នកអាចធ្វើវា ហើយដាក់តាមខ្លួនសម្រាប់ញ៉ាំបានគ្រប់ទីកន្លែង ជាពិសេសសម្រាប់រដូវក្ដៅនេះ៕