បទ សុគន្ធ និសា មួយ​នេះ ស្រទន់​លន្លង់លន្លោច​ណាស់ សម្រាប់​អ្នក​មាន​បញ្ហា​ស្នេហា​រដូវ​ចូល​ឆ្នាំ

  • 2019-04-15 03:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​មួយ​បទ​របស់ សុគន្ធ និសា ពិត​ជា​លន្លង់លន្លោច​ណាស់ សម្រាប់​បង​ប្អូន​ប្រិយមិត្ត​ដែល​មាន​បញ្ហា​ស្នេហា ឬ​ក៏​បែក​គ្នា​នា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ។

បទ​នេះ មាន​ចំណង​ជើង​ថា "កត្តិក​បាត់​ស្នេហ៍" ចេញ​ក្រោម​ផលិតកម្ម​ហង្សមាស។ តែ​នេះ មិន​មែន​ជា​បទ​ថ្មី​របស់ និសា ក្រោយ​បាន​វិល​មក​រួម​រស់​ជាមួយ​ហង្សមាស​វិញ​នោះ​ទេ ពោល​គឺ បាន​ចេញ​តាំង​ពី​ឆ្នាំ ២០១៧។ "កត្តិក​បាត់​ស្នេហ៍" រៀប​រាប់​ពី​អារម្មណ៍​កណ្ដោច​កណ្ដែង​របស់​យុវនារី​ម្នាក់ ព្រោះ​តែ​រដូវ​ចូល​ឆ្នាំ​បាន​មក​ដល់ មើល​ទៅ​អ្នក​ផ្សេង​គេ​មាន​គូរ ឯ​ខ្លួន​ឯង​វិញ កំពុង​មាន​ទុក្ខ​ព្រួយ​ក្នុង​រឿង​ស្នេហា មិន​ដឹង​ថា ម្ចាស់​ដួង​ចិត្ត ឥឡូវ​នេះ​កំពុង​ស្ថិត​នៅ​ទី​កន្លែង​ណា ។​

"ដល់​ខែ​...ចូល​ឆ្នាំ សន្យា...​ចាំ​ជួប​គ្នា​នៅ​វត្ត គេ​លេង​ទាញ​ព្រ័ត្រ ឯ​ខ្ញុំ​វិញ...ដើរ​រក​សង្សារ លឺ​សូរ​ធុង​បាស់ ស្រាប់​តែ...​ហូរ​ទឹក​នេត្រា សង្សារ​ខ្ញុំ​អ្ហើយ ជាតិ​នេះ តើ​អាច​ជួប​គ្នា​បាន​ទេ...?” គឺ​ជា​ឃ្លា​មួយ​ដល់​ស្រង់​ពី​បទ​ចម្រៀង​មួយ​បទ​នេះ ដែល​ស្ដាប់​ទៅ គួរ​ឲ្យ​ស្រណោះ​នាង​ណាស់​មែន​ទេ?

តោះ...ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា