៤ វិធីងាយៗលែងខ្លាចបែកញើសធុំខ្លួន ទោះថ្ងៃក្ដៅខ្លាំងប៉ុណ្ណាក៏ដោយ
- 2019-04-12 10:12:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីងាយៗលែងខ្លាចបែកញើសធុំខ្លួន ទោះថ្ងៃក្ដៅខ្លាំងប៉ុណ្ណាក៏ដោយ
ចន្លោះមិនឃើញ
ខែក្ដៅនេះមានថ្ងៃឈប់សម្រាក និងកម្មវិធីសប្បាយៗជាច្រើនដើម្បីចូលរួម ជាពិសេសថ្ងៃចូលឆ្នាំខ្មែរដែលនឹងដល់ប៉ុន្មានថ្ងៃខាងមុខនេះ ហ៊ានតែ ដើរលេងអត់បានការពារខ្លួន ច្បាស់យ៉ាប់ធំលើរឿងបញ្ហាស្បែក និងក្លិនខ្លួនមិនខាន។ ដ្បិតអីកម្ដៅថ្ងៃនាំអ្នកបែកញើសច្រើន ដែលជាហេតុនាំឲ្យមានក្លិនខ្លួនមិនល្អ។ ម្ដងនេះ Sabay នឹងលើកយកវិធីសាស្រ្ត ៤ ប្រភេទ ដែលអាចការពារក្លិនខ្លួនក្នុងរដូវក្ដៅនេះ។
១. ស្លៀកពាក់រលុងៗ
កាលណាសម្លៀកបំពាក់រឹតជាប់នឹងខ្លួនពេក ស្បែករបស់អ្នកនឹងមានកម្ដៅកាន់តែខ្លាំងឡើង ហើយអាចធ្វើឲ្យស្អិតជាប់ខ្លួនទៀតផង។ ដូច្នេះ គួរចៀសវាងសម្លៀកបំពាក់ដែលផលិតពីសាច់អំបោះក្រាស់ ឬនីឡុង ព្រោះវាជាប្រភេទកំណាត់ស្រូបញើស និងកម្ដៅ ដែលធ្វើឲ្យអ្នករឹតតែមានអារម្មណ៍ស្អុះស្អាប់ជាងមុន។ ផ្ទុយទៅវិញ គួរលៃលកប្រើសម្លៀកបំពាក់ដែលផលិតពីកំណាត់ក្រចៅ និងមានពណ៌ស្រាល ព្រោះវានឹងជួយឲ្យអ្នកងាយដកដង្ហើម ហើយស្រូបយកកម្ដៅតិចជាងកំណាត់ពណ៌ដិត ឬខ្មៅ។
២. ចៀសវាងញ៉ាំអាហារ ដែលងាយឲ្យខ្លួនបែកញើស
បើអាច ត្រូវចៀសវាងប្រភេទអាហារហឹរ និងក្ដៅៗ ព្រោះវាជាមូលហេតុដែលធ្វើឲ្យអ្នកងាយបែកញើស។ ត្បិតអី ពេលញ៉ាំហឹរ កម្ដៅក្នុងខ្លួននឹងកើនឡើង ដែលធ្វើឲ្យអ្នកបែកញើសកាន់តែច្រើន ហើយបង្កជាក្លិនខ្លួន ពិសេសត្រង់ក្លៀក។ ដូចគ្នានេះដែរ គួរចៀសវាងញ៉ាំភេសជ្ជៈ និងអាហារដែលសម្បូរជាតិកាហ្វេអ៊ីន ព្រោះវានាំឲ្យបាតដៃ និងក្លៀកបែកញើសផងដែរ។
៣. ចៀសវាងនៅកន្លែងក្ដៅហប់ គ្មានខ្យល់ចេញចូល
អ្នកណាក៏ដឹងដែរថា នៅកន្លែងក្ដៅ ឬហប់ ខ្វះខ្យល់ចេញចូលគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកបែកញើស។ ដូច្នេះអ្នកត្រូវព្យាយាមធ្វើយ៉ាងណានៅកន្លែងម្លប់ និងត្រជាក់តាមដែលអាចធ្វើបាន ដើម្បីចៀសវាងកុំឲ្យរាងកាយបញ្ចេញញើសច្រើនពេក។ ម្យ៉ាង អ្នកត្រូវជ្រើសយកអាហារដែលមានជាតិត្រជាក់ និងញ៉ាំទឹកឲ្យបានច្រើនដើម្បីឲ្យបរិមាណជាតិទឹកក្នុងខ្លួនមានតុល្យភាព។
៤. ប្រើប្រាស់ផលិតផលបំបាត់ក្លិនខ្លួន
ពិតណាស់ថាផលិតផលបំបាត់ និងការពារក្លិនខ្លួន ជាជំនួយការដែលមានប្រសិទ្ធភាព និងងាយស្រួលអនុវត្តជាងគេ ក្នុងចំណោមវិធីសាស្រ្តទាំងអស់។ ប៉ុន្តែមុនយកមកប្រើត្រូវជ្រើសរើសឲ្យដិតដល់សិន ព្រោះមិនមែនគ្រប់ម៉ាកសុទ្ធតែអាចជួយទប់ស្កាត់ក្លិនញើស និងក្លិនខ្លួនមិនល្អបានយូរនោះទេ។
ពិសេសបើអ្នកមិនចង់ឲ្យស្បែកខូច ឬមានបញ្ហា ត្រូវរើសផលិតផលណាដែលផ្សំឡើងពីធម្មជាតិ គ្មានជាតិកាត់ ឬអាល់កុល ដូច Adipure របស់ Adidias។ វាមានសមត្ថភាពទប់ស្កាត់ក្លិនខ្លួនមិនល្អ រហូតដល់ ៤៨ ម៉ោង គ្មានស្នាមប្រឡាក់ប្រតេកប្រតាក ជួយឲ្យស្បែកត្រជាក់ និងរក្សាកម្រិត pH លើស្បែកបានល្អ។ ផលិតផលនេះ មានជាឈុតដូចជា រ៉ូលអនលុញក្លៀក ស្ព្រៃបាញ់ខ្លួន និងសាប៊ូ។
ដូច្នេះអ្នកនឹងមិនពិបាកប្រើផលិតផលឡូកឡំគ្នាទៀតឡើយ ដោយទិញដែលមួយឈុតគឺស្អាត និងមានអនាម័យមួយតួខ្លួនតែម្ដង។ អ្នកអាចរកទិញ Adipure នៅតាមហាងទំនិញនានានៅកម្ពុជា ហើយបើចង់ប្រើពេលនេះរឹតតែល្អព្រោះ Adipure កំពុងមានប្រូម៉ូសិនពិសេសនៅផ្សារទំនើបឡាក់គីចាប់ពីចុងសប្ដាហ៍នេះរហូតដល់ថ្ងៃទី ២ ឧសភា ២០១៩ (សូមស្វែងរកទិញតែផលិតផលដែលមានបិទឡូហ្គោក្រុមហ៊ុនត្រឹមត្រូវ)៕