សង្ក្រាន្ត​វិទ្យាល័យ​បញ្ចប់​ដោយ​ជោគជ័យ មានអ្នកចូលរួមប្រហែលបួនម៉ឺន​នាក់​

  • 2019-04-13 04:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្ក្រាន្តវិទ្យាល័យ ជំនាន់ទី៤ ដែលធ្វើឡើងក្រោមប្រធានបទ “សិល្បៈប្រជាប្រិយ យុវជនសម័យថ្មី ស្មារតីតែមួយ” កាលពីថ្ងៃទី ០៥ រហូត ដល់ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩ កន្លងមកដែលវិទ្យាល័យឥន្ទ្រទេវីធ្ចើជាម្ចាស់ផ្ទះនោះបានបញ្ជប់ដោយរលូន និង ទទួលការគាំទ្រខ្លាំងបំផុតជាជាងឆ្នាំមុនៗ។

តាមការប៉ាន់​ស្មាន​សង្ក្រាន្ត​នេះ មាន​អ្នកចូល​រួម​ប្រហែល​បួន​ម៉ឺន​នាក់​។ មិនមែនត្រឹមតែប្អូនៗវិទ្យាល័យនោះដែលចូលរួម ព្រោះថាបងប្អូនសិស្សនិស្សិតតាមបណ្តាសាកលវិទ្យាល័យនានាជាច្រើន ចូលរួមយ៉ាងកុះករ។ ស្ទើរតែ៦០ភាគរយទៅហើយដែលអ្នកចូលរួមភាគច្រើនគឺជានិស្សិតឆ្នាំទី ១ និង ទី២ ព្រោះថាភាគច្រើនអ្នកដែលស្គាល់កម្មវិធីនេះគឺពួកគាត់ទើបតែបញ្ជប់ការសិក្សាថ្នាក់វិទ្យាល័យ ហើយបន្តការសិក្សាតាមបណ្តាសាកលវិទ្យាល័យផ្សេងៗ

គួរ​បញ្ជាក់ថា​​សង្ក្រាន្តវិទ្យាល័យ ធ្វើឡើង ដើម្បីសាបព្រោះនៅទម្រង់សិល្បៈខ្មែរ ពិសេសនាឳកាសចូលឆ្នាំថ្មី។ ដូចនេះ អ្នកចូលរួមទាំងអស់​បាន​ចូលរួមលើកស្ទួយ និង រាំសប្បាយរីករាយ ជាមួយនឹងចង្វាក់ប្រជាប្រិយខ្មែរ។ វាពិតជាភ្ញាក់ផ្អើល ដែលសម្លេងហ៊ោកញ្ជៀវរំពងឡើង របស់បងប្អូនអ្នកចូលរួមយើងរាំលេងយ៉ាងសប្បាយក្រោមស្មារតីអធ្យាស្រ័យ ស្រលាញ់រាប់អានគ្នា នាមជាជាតិខ្មែរតែមួយ៕​

អត្ថបទ៖ ទូច សុខា