ពិធីបុណ្យដ៏រំភើបទាំង៨ពីជុំវិញពិភពលោក
- 2019-04-13 08:02:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីបុណ្យដ៏រំភើបទាំង៨ពីជុំវិញពិភពលោក
ចន្លោះមិនឃើញ
ពិធីបុណ្យ ប្រៀបដូចជាវិធីដ៏រំភើបបំផុតដើម្បីសម្រាក និង បោះជំហានចេញពីជីវិតធម្មតារបស់អ្នក។ ពិធីបុណ្យទាំង៨ខាងក្រោមនេះមិនត្រឹមតែទាក់ទាញមនុស្សរាប់លាននាក់ចូលរួមការប្រកួត ហើយពោរពេញទៅដោយភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពោរពេញដោយទិដ្ឋភាពចម្រុះគួរឲ្យចាប់អារម្មណ៍៖
១ ពិធីបុណ្យ Holi នៅឥណ្ឌា៖
ជាការប្រារព្ធនៃការមកដល់របស់និទាឃរដូវ ឬ ត្រូវបានគេស្គាល់ថាជាបុណ្យ "ពណ៌"។ ក្រហមតំណាងឲ្យ ភាពបរិសុទ្ធ បៃតង គឺភាពរស់រវើក ខៀវតំណាងភាពស្ងប់ស្ងាត់ និង លឿងគឺមនោសញ្ចេតនា។
២ ពិធីបុណ្យភក់ Boryeong ប្រទេសកូរ៉េខាងត្បូង៖
ពិធីបុណ្យនេះដំបូងឡើយត្រូវបានប្រារព្ធឡើងនៅឆ្នាំ ១៩៩៨ ។ ដំបូងវាគឺជាយុទ្ធនាការទីផ្សារដើម្បីផ្សព្វផ្សាយពីផលិតផលគ្រឿងសំអាង ដោយប្រើភក់ពី Boryeong ។ យោងតាមការសិក្សាខ្លះថាភក់នេះមានលក្ខណៈសម្បត្តិព្យាបាលច្រើនជាងភក់ពីសមុទ្រស្លាប់ (Dead Sea) ដែលបានមកពីប្រទេសអ៊ីស្រាអែលទៅទៀត។ បុណ្យភក់ទាក់ទាញអ្នកទេសចរប្រហែល ៣២៩ លាននាក់ជារៀងរាល់ឆ្នាំ។
៣ La Tomatina ឬ បុណ្យប៉េងប៉ោះ នៅអេស្ប៉ាញ៖
ប៉េងប៉ោះប្រហែល ១២០ តោនត្រូវបានគេយកមកគប់ដាក់គ្នាទៅវិញទៅមកអំឡុងបុណ្យនេះ។ La Tomatina ឬ អាចហៅបានថា សមរភូមិប៉េងប៉ោះ ព្រោះពិធីបុណ្យនេះត្រូវបានទីក្រុងតូចមួយរបស់អេស្ប៉ាញឈ្មោះ Bunol ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។
៤ ពិធីបុណ្យក្រូច នៅអ៊ីតាលី៖
ស្រដៀងទៅនឹងសមរភូមិប៉េងប៉ោះដែរ សមរភូមិផ្លែក្រូច នៅប្រទេសអ៊ីតាលី ប៉ុន្តែសមរភូមិផ្លែក្រូចអ្នកចូលរួមត្រូវពាក់មួកការពារ ហើយ២ក្រុមធ្វើការប្រកួតគ្នា និង មានគណៈកម្មាការជាអ្នកសម្រេច។
៥ ពិធីបុណ្យឪឡឹក៖
មានសកម្មភាពខុសៗ នៅក្នុងពិធីបុណ្យនេះ រាប់តាំងពីការជិះស្គីលើឪឡឹក និង ការប្រកួតឪឡឹកធំបំផុតដែលអ្នកបានដាំ។ កន្លងមកឪឡឹកធ្ងន់បំផុតដែលជាប់កំណត់ត្រាចុងក្រោយគឺ ២២០ ផោន (៩៩,៧៩ គីឡូក្រាម)។
៦ ពិធីបុណ្យសង្គ្រាមរ៉ុកកែត នៅក្រិក៖
ជារៀងរាល់ឆ្នាំព្រះវិហារ២បានចូលរួមក្នុងការប្រកួតប្រជែងនេះ។ គូបដិបក្ខទាំង២នេះបានបាញ់កាំជ្រួចជាច្រើនសំដៅកណ្ដឹងគូប្រកួត។ អ្នកដែលបាញ់ចំគោលដៅបំផុតនឹងឈ្នះ។
៧ ទិវាសង្រ្គាមខ្នើយអន្តរជាតិ នៅអឺរ៉ុបនិងអាមេរិក៖
វាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលគេធ្វើឡើងនៅស្ទើរជុំវិញពិភពលោក។ វាជាបុណ្យប្រមូលផ្តុំមនុស្សដែលត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសង្គ្រាមខ្នើយ។
៨ ធីជប់លៀងប៊ូហ្វេឲ្យស្វា នៅប្រទេសថៃ៖
រៀងរាល់ខែវិច្ឆិកាអ្នកស្រុកលុមបូរីបានធ្វើ ពីធីជប់លៀងប៊ូហ្វេឲ្យស្វា ដែលគេជឿថានឹងនាំមកនូវសំណាងល្អជូនពួកគេ។ ម្ហូបអាហារថៃ និង ផ្លែឈើជាង៤តោនបានដាក់តម្រៀបនៅជិតប្រាសាទ ឲ្យពួកពានរឆីឆ្ងាញ់មាត់តាមចិត្តចង់។ ទីនោះត្រូវបានគេឲ្យឈ្មោះថា "ទីក្រុងពានរ ឬ The City of Monkeys” ហើយបានទាក់ទាញភ្ញៀវទេសចរជាច្រើនទៅទស្សនា៕
អាន៖ មនុស្ស១០ប្រភេទដែលទំនងជានឹងរស់នៅក្នុងជីវិតតែម្នាក់ឯងរៀងរហូត