៥ប្រទេស ដែលមានមនុស្សស្លាប់ច្រើនជាងគេក្នុងសង្គ្រាមលោកលើកទី២
- 2019-04-15 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ប្រទេស ដែលមានមនុស្សស្លាប់ច្រើនជាងគេក្នុងសង្គ្រាមលោកលើកទី២
ចន្លោះមិនឃើញ
ក្នុងសង្គ្រាមលោកលើកទី២ ត្រូវបានគេដាក់បញ្ចូលក្នុងចំណោមសង្គ្រាមដែលមានមនុស្សស្លាប់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយឆក់យកជីវិតមនុស្សមិនថាយោធា ឬស៊ីវិលប្រមាណពី ៧០លាននាក់ ទៅ៨៥លាននាក់។
អ្នកស្លាប់ទាំងអស់ភាគច្រើនស្ថិតនៅតំបន់អឺរ៉ុប និងអាស៊ី ដែលជាតំបន់ប៉ះទង្គិចគ្នាខ្លាំងក្នុងសម័យនោះ។ ខាងក្រោមនេះជា ប្រទេសទាំង ៥ ដែលមានអ្នកស្លាប់ច្រើនជាងគេក្នុងសង្គ្រាមលោកលើកទី២៖
៥. ជប៉ុន៖ មានមនុស្សស្លាប់ប្រមាណពី ២.៥លាន ទៅ ៣.១លាននាក់។
៤. ប៉ូឡូញ៖ មានមនុស្សស្លាប់ប្រមាណពី ៥លាន ទៅ ៦លាននាក់។
៣. អាល្លឺម៉ង់៖ មានមនុស្សស្លាប់ប្រមាណជាង ៩លាននាក់។
២. ចិន៖ មានមនុស្សស្លាប់ប្រមាណពី ១៥លាន ទៅ ២០លាននាក់។
១. សហភាពសូវៀត៖ មានមនុស្សស្លាប់ប្រមាណ ២៦លាននាក់៕
អានបន្ត៖
មកស្គាល់ប្រទេស ឬដែនដីទាំងអស់ដែលគ្មានយោធា
មកស្គាល់ពីមេដឹកនាំជាន់ខ្ពស់ប្រទេសចិនកុម្មុយនិស្តទាំងអស់ក្នុងប្រវត្តិសាស្ត្រ