គូ​ស្នេហ៍​បរទេស​ ​ជួល​មនុស្សយន្ត​​ថត​រូប​រៀបការ​ឲ្យ​​

  • 2019-04-18 06:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សយន្ត​​ Eva ដើរ​ដោយ​បច្ចេកវិទ្យា​ AI ​បាន​ចាប់​ផ្ដើម​ការងារ​ដំបូង​របស់​ខ្លួន ដោយ​​ត្រូវ​បាន​គេ​ជួល​ឲ្យ​ថត​រូប​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​មួយ​ក្នុង​ចក្រភព​អង់គ្លេស។

ទស្សនាវដ្ដី​ Bride បាន​ចុះ​ផ្សាយ​ថា​ Eva ត្រូវ​បាន​ជួល​ដោយ​គូ​ស្នេហ៍​ឈ្មោះ​ Gary និង Megan សម្រាប់​ពិធី​ជ័យ​មង្គល​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ៧ ខែ​មេសា​កន្លង​ទៅ​នេះ។ មនុស្សយន្ត​នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​អង់គ្លេស​ Service Robots ដែល​បាន​ដាក់​ដំណើរ​ការ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩។

Eva គឺ​ជា​មនុស្សយន្ត​ពិសេស​មួយ ដោយ​អាច​ឲ្យ​​ភ្ញៀវ​ដែល​ចូលរួម​ជ្រើស​រើស​​ស្ទីល​ថត​រូប​ជា​ច្រើន​ប្រភេទ តាម​រយៈ​អេក្រង់​ទំហំ ២៣,៨ អ៊ីញ មុន​ចាប់​ផ្ដើម​ការ​ថត​រូប។ រូបភាព​ដែល​ថត​ហើយ​ អាច​ផ្ដិត​ចេញ​ភ្លាមៗ​​​តាម​ម៉ាស៊ីន​ដែល​ស្ថិត​នៅ​កន្លែង​ប្រារព្ធ​ពិធី ឬ អាច​ចែក​រំលែក​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​បាន។

​​​ក្រៅ​ពី​បាន​ជួល​មនុស្សយន្ត​នេះ គូ​ស្នេហ៍​ខាង​លើ​ក៏​បាន​ជួល​អ្នក​ថត​រូប​ជំនាញ​បន្ថែម​​ពី​លើ​ហ្នឹង​ផង​ដែរ។ ដូចនេះ​អ្នក​មាន​អាជីព​ថត​រូប​តាម​កម្មវិធី​អាពាហ៍ពិពាហ៍​កុំ​ទាន់​ព្រួយ​បារម្ភ​អី៕

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង