ក្រុម​គ្រួសារ​តេក្វដាន់ដូ​ ITF​ នាំ​គ្នា​ដើរ​រើស​សំរាម​ បំផុសមហាជន​ឲ្យ​ស្រឡាញ់​បរិស្ថាន​ ចេះ​វេច​ខ្ចប់​ឲ្យ​បាន​ល្អ​

  • 2019-04-22 07:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​បាន​នាំ​គ្នា​ដើរ​រើស​សំរាម​នៅ​មុខ​ព្រះបរមរាជវាំង​ កាល​ពី​ព្រឹក​ម្សិលមិញ​នេះ​ ឆ្លៀត​ពី​ការ​ងារ​កីឡា​ និង​ម្យ៉ាង​ទៀត​ដើម្បី​បំផុស​ស្មារតី​មហាជន​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន​ ជួយ​សំអាត​គ្នា​ឲ្យ​មាន​សោភ័ណ​ភាព​ទីក្រុង​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រៅ​តែ​ពី​ការ​ងារ​ខាង​កីឡា​ដែល​ជួយ​រក​មេដាយ​ជូន​ប្រទេស​ជាតិ​ហើយ​នោះ​ ក្រុម​កីឡាករ​ កីឡា​ការិនី​រួម​ទាំង​ថ្នាក់​ដឹកនាំ​សហព័ន្ធ​មិន​ភ្លេច​ទេ​ចូលរួម​កិច្ចការ​សង្គម។​

ទិដ្ឋភាពម្សិលមិញ

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​មើល​ឃើញ​ថា​សំរាម​ច្រើន​ពេក​ និង​ការ​រស់នៅ​របស់​ប្រជាជន​មួយ​ចំនួន​មិន​មាន​ទម្លាប់​ល្អ​ ចោល​សំរាម​មិន​មាន​សណ្ដាប់ធ្នាប់​ និង​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ប្រទេស​ជាតិ​ ទើប​ឯកឧត្ដម​ធ្វើ​សកម្មភាព​នេះ​ឡើង​ដោយ​ចាប់​ផ្ដើម​ពី​ពួក​លោក​ផ្ទាល់​តែ​ម្ដង។​ អ្នក​ស្រឡាញ់​កីឡា​រូប​នេះ​ សង្ឃឹម​ថា​ប្រជា​ពលរដ្ឋ​ទាំង​អស់​ នឹង​រួម​គ្នា​សំអាត​សំរាម​ឡើង​វិញ​ ហើយ​ប្រើប្រាស់​រួចរាល់​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ។​ សកម្មភាព​សំអាត​សំរាម​តាម​ទី​សាធារណ​ ឬ​កិច្ចការ​ជួយ​សង្គម​នេះ​នឹង​ធ្វើ​ជា​បន្តបន្ទាប់​ទៀត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ក្រោយៗ​ទៀត។​

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​

រំលឹក​ដែរ​ថា​ ក្រុម​គ្រួសារ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​នាំ​គ្នា​បង្កើត​កម្មវិធី​រើស​សំរាម​នៅ​មុខ​ព្រះបរមរាជវាំង​ នា​ព្រឹក​ម្សិលមិញ​នេះ​ដោយ​មាន​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​ធំ​ចូលរួម​ផង​ដែរ៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​