ក្រោយ​ PSG ឈ្នះ​លីគ Alves ក្លាយ​ជា​កីឡាករ​ជោគជ័យ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​

  • 2019-04-22 12:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​ស្ដាំ​ប្រេស៊ីល​កីឡាករ​ Dan Alves បាន​ក្លាយ​ជា​កីឡាករ​ជោគជ័យ​ជាង​គេ​ ដោយ​កីឡាករ​រូប​នេះ បាន​ឈ្នះ​ពាន​ផ្លូវ​ការ​ច្រើន​ជាង​គេ​ បន្ទាប់​ពី​ក្លឹប​ Paris Saint-Germain ឈ្នះ​ Ligue 1 កាល​ពី​ថ្ងៃ​អាទិត្យ។

កីឡាករ​វ័យ​ ៣៦​ឆ្នាំ​រូប​នេះ បាន​ឈ្នះ​ពាន​ចំនួន ៤២ ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​រយៈពេល ១៨​ឆ្នាំ ។ ខ្សែ​ការពារ​រូប​នេះ បាន​បំបែក​កំណត់ត្រា​របស់​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​កីឡាករ​ Hossam Hassan ដែល​ឈ្នះ ៤១​ពាន ដោយ​សារ​តែ​ក្លឹប​អាជីព​របស់​លោក​បាន​កាន់កាប់​ពាន​ជា​ច្រើន​ក្នុង​ប្រទេស។

ចំណែក​ឯ​ អតីត​ខ្សែ​បម្រើ​ក្លឹប​ Barcelona កីឡាករ​ Andres Iniesta បាន​ឈ្នះ​ពាន​ចំនួន ៣៧ ដែល​ជា​ចំនួន​ស្មើ​គ្នា​នឹង​ អតីត​កីឡាករ​ក្លឹប​ PSG កីឡាករ​ Maxell។

ខាង​ក្រោម​នេះ​ ជា​ពាន​ដែល​ Alves ឈ្នះ​តាម​ក្លឹប​នីមួយៗ៖

Bahia (២០០១-២០០២)៖ Campeonato Baiano ម្ដង និង​ Copa do Nordeste ២​ដង។

Sevilla (២០០២-២០០៨)៖ Copa del Rey ម្ដង​ Supercopa de Espana ម្ដង UEFA Cup ២ដង UEFA Super Cup ម្ដង។

Barcelona (២០០៨-២០១៦)៖ La Liga ៦ដង និង​ Copa del Rey ៤​ដង Supercopa de Espana ៤ដង UEFA Champions League ៣ដង UEFA Super Cup ៣ដង និង​ FIFA Club World Cup ៣ដង។

Juventus (២០១៦-២០១៧)៖ Serie A ម្ដង និង​ Copa Italia ម្ដង។

PSG (២០១៧-បច្ចុប្បន្ន)៖ Trophee des Champions ម្ដង Coupe de la lige ម្ដង Coupe de France ម្ដង Ligue 1 ២ដង។

ប្រេស៊ីល (២០០១-២០០២)៖ Copa America ម្ដង​ Confederations Cup ២​ដង និង FIFA Youth Cup ម្ដង៕

អាន​បន្ត៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម