មិន​មែន Ronaldo ​ឬ Messi ​ទេ ​កីឡាករ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​គឺ Alves ​

  • 2019-04-23 02:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Alves ​ខ្សែ​ការពារ​ប្រេស៊ីល ​បាន​ជួយ​ក្រុម PSG ​លើក​ពាន​រង្វាន់​លីគ​កំពូល​បារាំង​ទៀត​ហើយ​កាល​ពី​ម្សិលមិញ​នេះ ​ដែល​ជា​ការ​លើក​ពាន​៦​ដង​ក្នុង​ពេល​៧​រដូវ​កាល​ចុង​ក្រោយ។

១​ពាន​រង្វាន់​បន្ថែម​នៅ​ម្សិលមិញ គឺ​ល្មម​សម្រាប់​ធ្វើ ឱ្យ ​កីឡាករ​វ័យ​៣៥​ឆ្នាំ​នេះ ក្លាយ​ជា​កីឡាករ​ជោគជ័យ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក។ គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ ​រូបគេ​បាន​កាន់​ពាន​រង្វាន់​សរុប​៤២ ​ហើយ Messi ​ដែល​ទើប​បាន​៣៤ ​និង Cristiano Ronaldo ​ទៅ​ទៀត។

៤២​ពាន​រង្វាន់​នោះ រួម​មាន​លើក​ពាន​នៅ Barcelona ​២៣​ពាន ​លើក​នៅ Sevilla ​៥​ពាន ​លើក​នៅ PSG ​៥​ពាន ​លើក​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល ​៤​ពាន ​លើក​នៅ​ក្រុម Bahia ​៣​ពាន ​និង​លើក​នៅ Juventus ​២​ពាន​រង្វាន់៕

ប្រភព៖ sporteology   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម