មកស្គាល់ ប្រទេសមួយនៅមជ្ឈិមបូព៌ា កាត់ទោសប្រហារជីវិតមនុស្សច្រើនបំផុត

  • 2019-04-24 06:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ស្ថិត​នៅ​មជ្ឈិមបូព៌ា ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ច្រើន​ជាង​គេ​បំផុត។

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​មនុស្ស ៣៧​នាក់​ហើយ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ពាក់ព័ន្ធ​នឹង​ទង្វើ​ភេរវកម្ម​ដោយ​ក្នុង​នោះ​មាន​ម្នាក់​ត្រូវ​បាន​ចង​នឹង​ឈើ​ឆ្កាង។ ពួកគេ​ត្រូវ​បាន​កាត់​ទោស​នៅ​តាម​ផ្នែក​ផ្សេង​គ្នា​ក្នុង​ប្រទេស​ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ មាន​អត្រា​ប្រហារជីវិត​មនុស្ស​ច្រើន​បំផុត​មួយ​ក្នុង​ពិភពលោក។

គួរ​ឲ្យ​ដឹងដែរថា អារ៉ាប៊ីសាអ៊ូឌីត​ធ្លាក់​ធ្វើ​ការ​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ច្រើន​បំផុត​កាល​ពី​ខែ​មករា​ឆ្នាំ ២០១៦ ដោយ​កាល​នោះ​មនុស្ស​ចំនួន ៤៧​នាក់​ត្រូវ​បាន​សម្លាប់​រួម​ទាំង​មេដឹកនាំ Shia លោក Nimr al-Nimr ផង​ដែរ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី