កីឡាករ​អ៊ីតាលី​តែ​មួយ​រូប​គត់​ដែល​ធ្លាប់​ឈ្នះ​ពាន Premier League

  • 2019-04-24 10:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​មក​ទល់​រដូវ​កាល ២០១៨/១៩​នេះ កីឡាករ​មក​ពី​ជាង​ ៥០​ប្រទេស​ធ្លាប់​បាន​រួម​ចំណែក​ជួយ​ក្លឹប​របស់​ពួក​គេ​ លើក​ពាន​ Premier League។

យ៉ាងណាមិញ​ មាន​តែ​កីឡាករ​សញ្ជាតិ​អ៊ីតាលី​តែ​មួយ​រូប​គត់​ដែល​បាន​ឈ្នះ​ពាន​នេះ។ កីឡាករ​រូប​នេះ​គឺ អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester City កីឡាករ​ Mario Balotelli។

កីឡាករ​រូប​នេះ​បាន​ជួយ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Manchester ឈ្នះ​ Premier League នៅ​រដូវ​កាល ២០១១/១២។ ក្នុង​រដូវ​កាល​នោះ​ដែរ​ កីឡាករ​រូប​នេះ បាន​បង្ហាញ​ខ្លួន​បាន ២៣​លើក និង​រក​គ្រាប់​បាល់​បាន ១៣​ ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​។

ក្នុង​ Premier League កីឡាករ​រូប​នេះបាន assist តែ​ម្ដង​គត់ គឺ​ assist ឲ្យ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីនកីឡាករ​ Sergio Aguero ឲ្យ​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​ ក្នុង​ប្រកួត​ចុង​ក្រោយ​ប៉ះ​នឹង​ក្លឹប​ Crystal Palace ដែលធ្វើ​ឲ្យ​ Manchester City ឈ្នះ​ពានលីគ​កំពូល​អង់គ្លេស។

រួមរស់​ជាមួយ​ក្លឹប​ Manchester City បាន ៣​រដូវ​កាល (២០១០-២០១៣) កីឡាករ​រូប​នេះ​ បាន​ចេញ​ទៅ​លេង​នៅ AC Milan, Liverpool, Nice រហូត​មក​ដល់​ឆ្នាំ២០១៩ កីឡាករ​រូប​នេះ​បាន​ប្រកប​អាជីព​នៅ​ក្លឹប​ Marseille៕

អាន​បន្ត៖

ប្រភព៖ Premier League   អត្ថបទ៖ សេរី មង្គល