៦សន្លឹកពីសកម្មភាពប្រឹងសម្រុករៀបចំពិព័រណ៍លំនៅដ្ឋាន ឲ្យទាន់សម្ពោធស្អែកព្រឹក

  • 2019-04-25 12:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ប្រកាស​ពី​ការ​វិល​មក​ដល់​ជា​ថ្មី​នៃ​ពិព័រណ៍លំនៅ​ដ្ឋាន​លើក​ទី ៤​ប្រចាំ​ឆ្នាំ ២០១៩ ឬ Home & Lifestyle Expo 2019 កាល​ពី​ដើម​ខែ​មេសា​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​គម្រោង​ទិញ​ផ្ទះ​មិ​ន​តិច​ទេ ​ទន្ទឹង​រង់​ចាំ ដើម្បី​អាច​ចូលរួម​ទទួលយក​ការ​ផ្តល់​ជូន​ពិសេសៗ ជាមួយ​ជម្រើស​លំនៅដ្ឋាន​ជាច្រើន​សម្បូរ​បែប​ដាក់​មួយ​កន្លែង​។

ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ ពិព័រណ៍​លើក​នេះ​ធ្វើ​នៅ​កោះ​ពេជ្យ រយៈពេល ២ថ្ងៃប៉ុណ្ណោះ​ គឺ ថ្ងៃ​សុក្រ ទី ២៦ និង សៅរ៍ ទី ២៧ មេសា ២០១៩ ចាប់​ផ្តើម​ពី​ម៉ោង ១០ព្រឹក ដល់​ ៧យប់​។ សម្រាប់​អ្នក​ដែល​បាន ចុះ​ឈ្មោះ​ចូល​រួម នឹង​មាន​ឱកាស​ទទួល​បាន​រង្វាន់​ពី Lucky Draw ក្នុង​កម្មវិធី។

កុំ​ឲ្យ​ថា​រង់​ចាំ​ចេះ​តែ​យូរ​ទៅៗ តោះ!​ មក​មើល​ប៉ុន្មាន​សន្លឹក​ពី​សកម្មភាព​នៃ​ការ​រៀបចំ «ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា ២០១៩» យ៉ាង​សស្រាក់​សស្រាំ ត្រៀម​សម្រាប់​​សម្ពោធ​​ថ្ងៃ​ស្អែក ៖

អត្ថបទ៖ លីដា