កក្រើកទាំងរឿង Avengers កក្រើកទាំងទូរសព្ទ OPPO Avengers នៅផ្សារ Aeon ទាំងពីរ

  • 2019-04-26 02:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់តែថ្ងៃដំបូងនៃការចាប់ផ្តើមចាក់បញ្ចាំង ខ្សែភាពយន្ត Avengers: Endgame របស់ Marvel ភ្លាម គេសង្កេតឃើញមានក្រុម​យុវវ័យ​រាប់រយនាក់ បានមកតម្រង់ជួរចាំមើលកុនរឿង Avengers ផង និងចោមរោមមើលទូរសព្ទ OPPO F11 Pro Avengers Limited Edition ដ៏ថ្មី​សន្លាងផង ប្រកបដោយភាពទាក់ទាញ និងស្រស់ស្អាតខ្លាំងណាស់។

ព្រឹត្តិការណ៍ដ៏កក្រើក និងភ្ញាក់ផ្អើលនៅពេលនេះ បានកើតឡើងបន្ទាប់ពី Page ផ្លូវការរបស់ OPPO នៅកម្ពុជាបានបង្ហោះ​នូវនីតិវិធី​ចូលរួមលេងហ្គេមសប្បាយៗ សម្រាប់ Fan OPPO និង Fan Avengers ដូចជា Shared Posted របស់ Page OPPO នឹងមានឱកាសឈ្នះសំបុត្រកុន Avengers និងអាចឈ្នះរង្វាន់ទូរសព្ទ OPPO F11 Pro Avengers Limited Edition ទុកជាអនុស្សារីយ៍នៃប្រវត្តិសាស្ត្ររឿង Avenger Endgame ផងដែរ។ កម្មវិធីនេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នេះ នៅរោងកុន Major Cineplex ទីតាំង Aeon Mall Phnom Penh និង Major Cineplex ទីតាំង Aeon Mall Sen Sok ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ដែលអ្នកណាៗក៏ប្រាថ្នាចង់បានឱកាសបែបនេះដែរ។

ពួកគេមានការភ្ញាក់ផ្អើលខ្លាំង ដោយមិននឹកស្មានថាទូរសព្ទ OPPO Avengers បានបង្ហាញខ្លួនឡើង ចំថ្ងៃបញ្ចាំងរឿង Avengers បែបនេះឡើយ ទាំងប្រអប់ទូរសព្ទ និងរូបរាងពិតរបស់វា គឺថាកប់តែម្តង មើលទៅឡើង High។ ទូរសព្ទ OPPO F11 Pro Avengers Limited Edition ដែលបានដាក់តាំងក្នុងទូកញ្ចក់នៃស្តង់ទាំងពីរទីតាំងនោះ គឺបានទាក់ទាញ Fan យ៉ាងច្រើនឲ្យមានការចាប់អារម្មណ៍ និងបានសួរនាំពីតម្លៃរបស់វា ព្រមទាំងសមត្ថភាពរបស់វាគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ Fan ខ្លះបានសួរថាពេលណាទើបអាច Pre-Order បានថែមទៀតផង ដែលទាំងអស់នេះអាចបញ្ជាក់ឲ្យឃើញថា OPPO លេងមួយក្បាច់ ជាមួយ Major ឡើងផ្អើលរបស់គេមែន សូម្បីតែយើងខ្ញុំក៏ពិបាកទប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ទាក់ទាញរបស់វាដែរ។

នេះ OPPO ត្រឹមតែបង្ហាញរូបរាងខាងក្រៅ ឡើងផ្អើលប៉ុណ្ណឹងហើយ ចុះទម្រាំតែសមត្ថភាពខាងក្នុងរបស់វាដែលបានប្រៀបធៀបទៅនឹងកម្លាំង Hero ទាំង៦ទៀត ថាតើវាអស្ចារ្យប៉ុណ្ណាទៅលោកអើយ។ តោះទ្រាំមិនបានទេគ្នាយើងអើយ ទៅកាន់ផ្សារ Aeon 1 និង Aeon 2 អីឡូវនេះទាំងអស់គ្នា ដើម្បីមើលមានឱកាសឈ្នះសំបុត្រកុន និងឈ្នះទូរសព្ទ OPPO F11 Pro Avengers Limited Edition ទោះមិនជាមិនសំណាង ក៏បានថតរូបជាប់វាដែរ។ ព័ត៌មានលំអិត លោកអ្នកអាចចូលទៅកាន់ Link
https://www.facebook.com/OPPOCAMBODIA

អត្ថបទ៖ សុខ សុវត្ថិ