ពពែលើដើមឈើទាក់ទាញភ្ញៀវទេសចរខ្លាំងរបស់ប្រទេសម៉ារ៉ុក ត្រូវគេរកឃើញរឿងមិនប្រក្រតី
- 2019-04-27 01:39:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពពែលើដើមឈើទាក់ទាញភ្ញៀវទេសចរខ្លាំងរបស់ប្រទេសម៉ារ៉ុក ត្រូវគេរកឃើញរឿងមិនប្រក្រតី
ចន្លោះមិនឃើញ
សម្រាប់ភ្ញៀវទេសចរមួយចំនួនការធ្វើដំណើរទៅម៉ារ៉ុកគឺមិនពេញលេញទេ បើមិនបានទៅមើលពពែលើដើមឈើ ដែលត្រូវគេចាត់ទុកថាជារឿងទូទៅ និង មានភាពអស្ចារ្យបំផុតដែលមិនមានពពែក្នុងប្រទេសណាផ្សេងលើលោកធ្វើដូច។
ប៉ុន្តែយោងតាមអ្នកបរិស្ថានម្នាក់បានឱ្យដឹងថា តំបន់ពពែលើដើមឈើនៅតំបន់ភ្នំ Souss Valley ជិតភាគខាងត្បូងទីក្រុង តារ៉ូដាន់ (Taroudant) គឺជាការរៀបចំ។
ជាអ្នកបរិស្ថាន និង ជាអ្នកសារព័ត៌មានរូបថតជនជាតិអង់គ្លេសម្នាក់ អារ៉ុន ហ្គេកូស្គី (Aaron Gekoski) កាលពីពេលថ្មីៗនេះបានប្រាប់ Telegraph ថាលោកជឿជាក់ថាកសិករមួយចំនួននៅក្នុងប្រទេសម៉ារ៉ុកបានបង្ខំសត្វពពែឲ្យឡើងដើមឈើដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយពួកគេគិតលុយនៅពេលភ្ញៀវទេសចរថតរូបពពែចម្លែកទាំងនោះ។
វេបសាយ Culture Trip បានរៀបរាប់ថា ជាធម្មតាពពែនៅក្នុងប្រទេសម៉ារ៉ុកចូលចិត្តឡើងដើម argan ណាស់ដើម្បីស៊ីផ្លែរបស់វា ហើយដើម argan សម្បូរបំផុតនៅ Souss Valley។
នៅពេលដែលភ្ញៀវទេសចរភាគច្រើនតែងជឿថានេះជាធម្មជាតិរបស់ពពែនៅម៉ារ៉ុក អ្នកសារព័ត៌មានអង់គ្លេស Gekoski យល់ថាវាជារឿងខុសប្រក្រតី ហើយបានព្យាយាមស្វែងរកការពិត។
ហ្គេកូស្គី បាននិយាយថា កសិករខ្លះបាននិយាយថាពួកគេបានយកពពែទៅដាក់លើដើមឈើដើម្បីបញ្ឆោតភ្នែកអ្នកទេសចរក្នុងការរកចំណូល។ បន្ទាប់ពីឃើញថា ទេសចរទាំងនោះចាប់អារម្មណ៍ ពួកគេបានធ្វើដូច្នោះទៀតដើម្បីលុយ។
ពពែទាំងនោះត្រូវបានគេដាក់វាចុះនៅពេលល្ងាច និង យកពួកវាមកទុំលើដើមឈើម្តងទៀតក្រោយថ្ងៃរះ។
សត្វខ្លះត្រូវគេរាយការណ៍ថាសុខភាពមានការចុះខ្សោយ ពីព្រោះឆាកសម្ដែងទាំងនេះមិនមែនជាធម្មជាតិរបស់ពួកវាឡើយ ហើយការស៊ើបអង្កេតរបស់ ហ្គេកូស្គីគឺ ជាផ្នែកមួយនៃយុទ្ធនាការរបស់គាត់ដើម្បីបញ្ឈប់ទេសចរណ៍សត្វព្រៃ៕
អាន៖ ការពិត ១០ យ៉ាង គិតខុសគ្នាដាច់ស្រលះអំពីទ្វីបអាហ្រ្វិក