ឱក សុគន្ធកញ្ញា និង នីកូ ច្រៀង​រួម​គ្នា​លើក​ដំបូង​ ក្នុង​កម្មវិធី Giant Moon Live Concert​

  • 2019-04-30 03:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំ​តន្ត្រី​ព្រះចន្ទ​ពេញវង្ស​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា Giant Moon Live Concert នាំ​មក​ជូន​ដោយ Huawei P30 Series កាល​ពី​ថ្ងៃសុក្រ ២៦ មេសា សប្ដាហ៍​មុន​នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ មាន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​កុះករ ប្រមាណ​ជាង ៩ ពាន់​នាក់​ឯណោះ។

DJ ចង្វាក់ EDM បាន​អង្រួន​ឆាក​ការ​ប្រគំ​តន្ត្រី​មុន​ការ​ផ្សាយ​ផ្ទាល់​ជា​មួយ​ការ​ រាំ​គ្រវី​ ជា​មួយ​អំពូល LED តុក្កតា Huawei រាំ​ចាក់​ក្បាច់​ដ៏​គួរ​ឲ្យ​ស្រលាញ់។ រី​ឯ​អាយ​ដូល​ក្នុង​ដួង​ចិត្ត​អ្នក ដែលជា តារា​តំណាង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Huawei កញ្ញា ឱក សុគន្ធកញ្ញា និង លោក នីកូ បាន​ពួត​ដៃ​គ្នា​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​កក្រើក និង​កាន់​តែ​ប្លែក ដោយ​ការ​ច្រៀង​រួម​គ្នា​ជា​លើក​ទី​មួយ និង​ការ​សម្តែង​ពិសេសៗ​ជា​ច្រើន​ទៀត។

មិនតែប៉ុណ្ណោះ លោក ឆន សុវណ្ណរាជ កញ្ញា សួស វីហ្សា កញ្ញា ប៉ាច គីម ម៉ួយ ក៏​បាន​ពាំ​នាំ​នូវបទចម្រៀងថ្មីៗ ពិរោះៗ និងក្បាច់រាំពិសេសៗ គួរ​ឲ្យ​ទាក់ទាញ ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​រំជើបរំជួល​និង​កាន់​តែ​រីករាយ។ លើស​ពី​នេះ​ទៅ​ទៀត​នោះ ស្រី​ស្អាត​ជា​ច្រើន​រូប​គ្រង​ក្នុង​ឈុត​សំលៀក​បំពាក់​រចនា​បែប​ធម្មជាតិ​ប្លែក​ភ្នែក ក៏​មាន​ការ​ដើរ​ម៉ូត​បង្ហាញ​កំពូល​ស្មាតហ្វូន P30 ស៊េរី ផង​ដែរ។

ក្រៅ​ពី​កម្មវិធី​សប្បាយៗ​នៅ​លើ​ឆាក​តន្រ្តី អតិថិជន​ជា​ច្រើន ក៏​បាន​ទៅ​តេស្ត​សាកល្បង​កំពូល​ស្មាតហ្វូន P30 ស៊េរី និង​ផលិតផល​ផ្សេង​ទៀត នៅ​ស្តង់​របស់​ក្រុមហ៊ុន Huawei ផង​ដែរ ព្រម​ទាំង​លេង​ហ្គេម​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​ឥត​គិត​ថ្លៃ។

កម្មវិធី​នេះ​ក៏​មាន​ការ​ផ្សាយ​ផ្ទាល់​បី​ម៉ោង​ពេញ​ក្នុង​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស HDTV Facebook Page ផ្លូវ​ការ​របស់​ក្រុមហ៊ុន Huawei និង Facebook Page របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជា​ច្រើនទៀត ហើយ​មាន​ការ​ចូល​រួម​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart Axiata, Pepsi, Sabay និង Grab។

គួរ​រំលឹក​ផង​ដែរ​ថា ស៊ុបភើកាមេរ៉ា Leica 4 គ្រាប់ របស់​កំពូល​ស្មាត​ហ្វូន P30 ស៊េរី មាន​សមត្ថភាព​អស្ចារ្យ​ជាមួយ កាមេរ៉ា​ក្រោយ​ទំហំ 40MP ​ដែល​បំពាក់ Super Spectrum Senor កាមេរ៉ា​ទំហំ 20MP ថត​ប្លង់​ផ្ដេក​ទ្រវែង​បាន​កាន់​តែ​ទូលាយ​បែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និង​កាមេរ៉ា Huawei TOF។

ឡេន SuperZoom មាន​សមត្ថភាព​អាច​ហ្សូម​បែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូម​បាន​រហូត​ដល់ 50X ហ្សូម​បាន​ដល់​ឋាន​ព្រះចន្ទ។ ជាង​នេះ​ទៅ​ទៀត កំពូល​ស្មាតហ្វូន​នេះ មាន​សមត្ថភាព​អាច​ថត​រូប​ច្បាស់​អស់​ស្ទះ​ក្នុង​ទី​ងងឹត និង​ផ្ដិត​យក​រូបភាព​កាន់​តែ​ដិត​ច្បាស់ យក​ផ្ទៃ​ក្រោយ​ព្រាល ពន្លឺ​ភ្លើង Bokeh៕

អត្ថបទ៖ សុខហេង