ការពិតអ៊ីចឹងទេ! ដោយសារតែ App នេះ ធ្វើឱ្យកងដៃមួយមានតម្លៃដល់ទៅ ៧០០០ដុល្លារ

  • 2019-05-03 11:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានថ្ងៃមុន Sabay បានបង្ហាញរួចម្តងពីកងដៃដ៏ស្រស់ស្អាតមានតម្លៃដល់ទៅ ៧០០០ដុល្លារ ដែលជាម៉ាកប្រេនរបស់ខ្មែរ បង្កើតដោយជនជាតិខ្មែរ និងឌីហ្សាញដោយខ្មែរដូចគ្នា។

កងដៃតម្លៃ ៧០០០ដុល្លារ និងគ្រប់ផលិតផលទាំងអស់នៅហាង សុទ្ធសឹងតែជាស្នាដៃកូនខ្មែរ ដែលមិនមានចម្លងពីបណ្តាប្រទេសដទៃឡើយ។ ក្នុងនោះក៏មានប្រិយមិត្តមួយចំនួនលាន់មាត់ថាវាមានតម្លៃថ្លៃ ប៉ុន្តែបើដឹងហេតុផលនៅ ពីក្រោយអ្នកពិតជាភ្ញាក់ផ្អើល។

ការពិតនោះគឺ ហាង Kong Cianang ចង់សំដៅលើ App recognition owner (Kong Cianang) ដែលអាចបញ្ជាក់បានថាអ្នកដែលទិញកងដៃនៅហាង Kong Cianang ទើបមាន Profile នៅក្នុង App របស់ហាង ដូច្នេះអ្នកដែលចម្លងម៉ូដ ឬក៏លួចធ្វើកងដៃឱ្យដូចយ៉ាងណាក៏ដោយ តែមិនមានឈ្មោះនៅក្នុង App គឺមានការអៀនខ្មាស ដែលធ្វើឱ្យអ្នកដែលទិញកងដៃរបស់ Kong Cianang មានតម្លៃ មានភាពជឿជាក់ មានភាពហ៊ឺហា មានអ្នកតាមមើល និងកោតសរសើរថា ជាអ្នកមានស៊ីវិល័យ។

តួយ៉ាង Kong Cianang គឺ សម្រាប់ App Recognition Owner ហើយវាមានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • អាចសម្គាល់អ្នកប្រើរបស់ដើម តាមរយ: APP
  • មានអ្នកដែលប្រើរបស់ពិតប៉ុណ្ណោះ ទើបមានវត្តមានក្នុង APP
  • បង្កើនភាពហ៊ឺហា និង ស៊ីវិល័យរបស់អ្នកពាក់ថ្លៃថ្នូរ

ដូច្នេះអតិថិជនដែលពាក់មានទំនុកចិត្តមិនបារម្ភពីការចម្លងតាមបានឡើយដោយ APP បានបង្ហាញយ៉ាងច្បាស់ថានរណាជា Originalregistered និង​អាចទាញ​យក​កម្មវិធីតាម​រយៈ App Store

អត្ថបទជាប់ទាក់ទង៖ កងដៃស្អាតតម្លៃ ៧០០០ ដុល្លារ ច្នៃដោយសហគ្រិនវ័យក្មេង មានលក់នៅខ្មែរហើយ

តាមដានវីដេអូខាងក្រោមដើម្បីឱ្យកាន់តែច្បាស់៖

អត្ថបទ៖ ថា ម៉ាលីដា