ទីបំផុតព្រឹត្តិការណ៍ផ្អើលកោះពេជ្រសប្តាហ៍មុន ចេញរបាយការណ៍លម្អិតផ្លូវការហើយ
- 2019-05-03 05:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតព្រឹត្តិការណ៍ផ្អើលកោះពេជ្រសប្តាហ៍មុន ចេញរបាយការណ៍លម្អិតផ្លូវការហើយ
ចន្លោះមិនឃើញ
កាលពីរសៀលម្សិលមិញនេះ របាយការណ៍ពីលទ្ធផលផ្លូវការនៃពិព័រណ៍លំនៅដ្ឋានប្រចាំឆ្នាំ រយៈពេល ២ថ្ងៃនៅកោះពេជ្រ ដែលធ្វើឲ្យកក្រើកកាលពីចុងសប្តាហ៍មុន បានចេញជាសាធារណៈហើយ ដោយមានចំនួនអ្នកចូលរួមទស្សនាច្រើនជាង ២ម៉ឺននាក់ និងមានគម្រោងធំៗ ជាច្រើនត្រូវបានលក់ដាច់ក្នុងពិព័រណ៍នេះ។ នេះបើតាមការប្រកាសឲ្យដឹងពី លោក Tom O’Sullivan អគ្គនាយកក្រុមហ៊ុន Realestate.com.kh ដែលជាអ្នករៀបចំព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន២០១៩ ឬ Home & Lifestyle Expo 2019។
លោកបានបន្តថា៖ «ពិព័រណ៍លំនៅដ្ឋានឆ្នាំនេះ ពិតជាទទួលបានលទ្ធផលជាផ្លែផ្កាលើសពីការរំពឹងទុក។ វាលេចចេញពីការចូលរួមរបស់ទាំងអស់គ្នាដែលមានវត្តមានក្នុងឱកាសនោះ ជាមួយការផ្តល់ជូនប្រូម៉ូសិន និងការបញ្ចុះតម្លៃធំៗប្រចាំឆ្នាំ ទើបជំរុញឲ្យយើងទទួលបានលទ្ធផលដ៏ប្រពៃនេះ»។
«លំនៅដ្ឋានតម្លៃសមរម្យ គឺជាការផ្ដោតសំខាន់ក្នុងពិព័រណ៍នេះ ដូច្នេះហើយវាមិនមែនជារឿនគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលមានបងប្អូនខ្មែរយើងជីវភាពមធ្យមបានអញ្ជើញចូលរួមច្រើន។ ជាក់ស្តែង ចំនួនអ្នកចូលរួមពាក់កណ្តាល គឺជាអ្នកក្នុងស្រុក»។ លោកបញ្ជាក់បន្ថែម។
តោះ! មើលរបាយការណ៍ចេញក្តៅៗពីលទ្ធផល នៃពិព័រណ៍លំនៅដ្ឋាន ២០១៩ ដូចខាងក្រោម ៖
Urban Village គឺជាគម្រោងដែលមានទីតាំងនៅ ចាក់អង្រែលើ បានទាក់ទាញបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនក្នុងពិព័រណ៍នេះ ដែលបានប្រកាសថាលក់ដាច់ដល់ទៅ ៤០យូនីត សរុបជាទឹកប្រាក់ប្រមាណ ៣.៥លានដុល្លារ ។
Arata Garden Residences គឺជាគម្រោងលំនៅដ្ឋានរបស់Creed Group បានប្រកាសថាលក់ដាច់
១២ ផ្ទះក្នុងតម្លៃមធ្យម ដែលផ្ទះមួយមានតម្លៃប្រមាណ ១០០,០០០ដុល្លារ ។
ភ្នាក់ងារអចលទ្រព្យអន្តរជាតិ (Top International Agent) បានចុះហត្ថលេខាលើការលក់ចំនួន ៨ក្នុងកម្មវិធីដែលមានតម្លៃជាង ៦០០០០ដុល្លារ។
Worldbridge Homes បានបង្កើតកំណត់ត្រាខ្ពស់ក្នុងកំឡុងពេលពិព័រណ៍ផងដែរ ជាមួយការលក់ដាច់អចលនទ្រព្យចំនួន ៩ សរុបតម្លៃជាង ២៥០,000 ដុល្លារ ។
ភ្នាក់ងារអចលនទ្រព្យក្នុងស្រុក Pointer Property ក៏រំជើបរំជួលជាមួយកំណត់ត្រាលក់ដាច់ចំនួន៤ ដែលអចលនទ្រព្យមួយមានតម្លៃប្រមាណ ៧០០០០ដុល្លារ ។
7 Residence បង្កើតកំណត់ត្រាលក់ដាច់តែមួយមែនពិត តែមានតម្លៃដល់ទៅកន្លះលានដុល្លារ។
ក្រៅពីនេះ ទីផ្សារថ្មីក៏មានសញ្ញាណវិជ្ជមានខ្លាំងណាស់ដែរ សម្រាប់ Lifestyle ដូចជា PHMK Real Estate, Capital Partners, Bred Bank, Royal Platinum, Air Apartmenថts, Ohana Home Japan, La Bassac, RHB Bank, and Snowbell Hot។
រថយន្ត NISSAN ក៏បានរកឃើញម្ចាស់រថយន្តទំនើបតម្លៃ ៥០០០០ដុល្លារម្នាក់ក្នុងពិព័រណ៍នេះដែរ ខណៈ Honda លក់ដាច់ម៉ូតូ ៤គ្រឿងដោយមួយមានតម្លៃ ៣០០០ដុល្លារ។
ក្រុមហ៊ុនគ្រឿងសង្ហារិម សម្រេចបានការលក់ ៨ក្នុងអំឡុងពិព័រណ៍ ដែលមានតម្លៃសរុបជាង ១០០0០ដុល្លារ។
តួលេខពីការលក់នៅតែហូរចូលពីព្រឹត្តិការណ៍ដ៏ធំនេះ។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Realestate.com.kh សង្ឃឹមថានឹងឡើងលើសកំណត់ត្រាពីព្រឹត្តិការណ៍មុនរបស់ខ្លួនដែលបានបង្កើតចំណូលប្រហែល៣០ លានដុល្លារ៕