​Instagram ​ចាប់ផ្ដើម​បិទ Like ​រូប​បេះដូង​ព្រោះ​អ្នកប្រើធ្វើរឿងនេះច្រើនពេក

  • 2019-05-04 08:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍ F8 ​របស់ Facebook ដែល​ទើប​នឹង​បញ្ចប់​ទៅ​កាលពីម្សិលមិញនេះ ​បាន​បង្ហើប​ចេញ​មុខងារ​ថ្មីៗ​ជា​ច្រើន។ ក្នុង​នោះ​ដែរ​ក៏​មាន​មុខងារ​មួយ​លើ​បណ្ដាញ​សង្គម Instagram ​គឺ ​កំពុង​តេស្ត​ចាប់ផ្ដើម​បិទ​មិន​ឲ្យ​ឃើញ​ចំនួន​ Like ​រូប​បេះដូង ទៀត​នោះ​ទេ។​

​មូល​ហេតុ​នៃ​ការ​ធ្វើ​បែប​នេះ ​ក៏​ព្រោះ​តែ​ចង់​ឲ្យ​អ្នក followers ​ផ្តោត​លើ​អ្វី​ដែល​មិត្តភក្តិ​អ្នក​ចែក​រំលែក​ទុក​ជា​ចំណេះ​ដឹង ​មិន​មែន​ផ្តោត​លើ​ចំនួន​ like ​បាន​តិច​ឬ​ច្រើន​ដូច​ពី​មុន​នោះ​ទេ។ គោលបំណង​ធំ​មួយ​ទៀត​គឺ ​Instagram ចង់​ឲ្យ​​មាន​ការ​ប្រកួត​ប្រជែង​ប្រជាប្រិយភាព​តាម​វិធី​ផ្សេង ​ក្រៅ​ពី​ផុស​រូប​ស៊ីចស៊ី ​រូបភាព​ឬ​វីដេអូ​មិន​មែន​ជា​ខ្លួន​អ្នក ​ដើម្បី​ចង់​បាន Like និង Follwers ​ច្រើន។

​មុខងារ​ថ្មី​នេះ នឹងចាប់ផ្តើម​សាកល្បង​មុនគេនៅ​ក្នុង​ប្រទេស​កាណាដា​ នៅសប្តាហ៍ក្រោយ។ អំឡុង​ពេល​តេស្ត​នេះ ​អ្នក​ឃើញ​តែ​ចំនួន​សរុប​ដែល​បាន like ពី​មុន​តែ​ប៉ុណ្ណោះ​សម្រាប់​ម្ចាស់ account ​។ សម្រាប់​ប្រទេស​ក្រៅ​ពីនោះ ​នៅ​អាច​ប្រើ​បាន​ដដែល​មិន​ទាន់​បាន​ផ្លាស់​ប្តូរ​ភ្លាមៗ​ទេ៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី