បន្តការសិក្សាក្នុងក្តីស្រមៃជាមួយការអប់រំល្អបំផុតនៅសិង្ហបុរី នេះជាទិសដៅអ្នកគួរទៅដល់

  • 2019-05-06 10:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​អប់រំ​សិង្ហបុរី​ស្ថិត​ក្នុង​ចំណោម​ជួរ​មុខ​គេ ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​ខ្ពស់​លើ​គុណភាព និង​បទពិសោធន៍។ ប្រទេស​កូន​នាគ​តូច​នេះ ក៏​ត្រូវ​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ក្រោយ​ប្រកាស​ប្ដេជ្ញា​​​ផ្លាស់​ប្តូរ​ទម្រង់​ការ​អប់រំ ពី​ការ​សង្កត់ធ្ងន់​​លើ​​ការ​ចាត់​ចំណាត់​ថ្នាក់​សិស្ស​ងាក​មក​​ផ្ដោត​សំខាន់​លើ ការ​បណ្ដុះ​សមត្ថភាព​ និង​គុណធម៌​វិញ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ តួ​​យ៉ាង​សិស្ស​និស្សិត​សិង្ហបុរី​បន្ត​ទទួល​បាន​ជោគជ័យ​​ក្នុង​ការ​ប្រឡង​អន្តរជាតិ​ធំៗ​ជាប់​គ្នា លើ​ផ្នែក​គណិតវិទ្យា ការ​ប្រឡង​អាន និង​វិទ្យាសាស្ត្រ ដោយ​វារ​ដាច់​ប្រទេស​ធំៗ ដូចជា ហ្វាំងឡង់ និង​កាណាដា​​ ជាដើម The latest rankings by the influential Programme for International Student Assessment (PISA)

យោង​តាម​របាយការណ៍​ Economist Intelligence Unit (EIU) ចេញផ្សាយ​លើ​វិបសាយ​ Channelnewsasia ក្នុង​ឆ្នាំ ២០១៧ ដោយ​បាន​ឲ្យដឹង​ថា​ ការ​អប់រំ​សិង្ហបុរី គឺ​ជា​ប្រព័ន្ធ​អប់រំ​ដែល​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ី លើ​ការ​រៀប​ចំ​បំពាក់​បំប៉ន​សមត្ថភាព​សិស្ស​​យ៉ាង​ល្អ​សម្រាប់​ពេល​អនាគត​។ ដូច្នេះ​វា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ ដែល​សិង្ហបុរី​មាន​កំណើន​សិស្ស​អន្តរជាតិ​​​មក​ពី​ជុំវិញ​ពិភពលោក​​ដាក់​ពាក្យ​បន្ត​ការសិក្សា​ជា​ហូរហែ។

ប្រភពរូប៖ https://educatingforthefuture.economist.com/

«ឮ​ល្បី​យូរហើយ​ថា​ ប្រព័ន្ធ​អប់រំ​សិង្ហបុរី​ជា​មាន​ស្តង់ដារ​ខ្ពស់​ជាង​គេ​ក្នុង​តំបន់ ហើយ​ក៏​ជា​ប្រទេស​ពហុ​វប្បធម៌ ចម្រុះ​ជាតិសាសន៍ និង​អរិយធម៌​ជឿន​លឿន ដែល​ខ្ញុំ​យល់​ឃើញ​ថា​នេះ​ជា​ទុន​ដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ​អាច​សម្រួច​ជំនាញ​ជំនួញ​អន្តរជាតិ​របស់​ខ្ញុំ។ ដូច្នេះ​ហើយ​ ធ្វើ​ឲ្យ​សិង្ហបុរី​បាន​ក្លាយ​ជា​គោល​ដៅ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​បន្ត​ការ​សិក្សា​ក្រោយ​បញ្ចប់​បរិញ្ញាប័ត្រ​នៅ​តៃវ៉ាន់»។ នេះ​ជា​ការ​លើក​ឡើង​របស់​និស្សិត​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ​វ័យ ២៩ឆ្នាំ មក​ពី​តៃវ៉ាន់ ឈ្មោះ ផាន សៀន លន់ ​(Pan Hsien-Lung) ដែល​បច្ចុប្បន្ន​កំពុង​រៀន​ថ្នាក់​អនុបណ្ឌិត​ផ្នែក វិទ្យាសាស្ត្រ ពាណិជ្ជកម្ម​អន្តរជាតិ នៅ​សាកលវិទ្យាល័យ Birmingham ដែល​ជា​សាកលវិទ្យាល័យ​លំដាប់​កំពូល​មួយ​នៅ​ចក្រភពអង់គ្លេស។

សិង្ហបុរី ក៏​ជា​កន្លែង​សម្រាប់​គ្រឹះស្ថាន​អប់រំ​ឯកជន​ផ្សេងៗ​ ​ផ្តល់​ជូន​នូវ​សញ្ញាប័ត្រ​ពី​សាកល​វិទ្យាល័យ​បរទេស។ សម្រាប់​កម្មវិធី​សិក្សា​ដែល​លោក Pan Hsien-Lung ជ្រើស​យក​ ត្រូវ​បាន​ផ្តល់​ជូន​ដោយ​វិទ្យាស្ថាន​អប់រំ​ធំជាង​គេ​នៅ សិង្ហបុរី គឺ the Singapore Institute of Management Global Education (SIM GE) ។​​

ជាមួយ​នឹង​បទពិសោធន៍​ក្នុង​វិស័យ​អប់រំ​ឯកជន​លើស​ពី ៥០ឆ្នាំ SIM GE (Singapore Institution of Management Global Education) ផ្តល់​ជូន​កម្មវិធី​សិក្សា​ប្រកប​ដោយ​គុណភាព ច្រើនជាង​ ៨០ កម្មវិធី​ជា​ដៃគូ​​​ជាមួយ​សាកលវិទ្យាល័យ​ល្បីឈ្មោះ នៅ​ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និង​ ប្រទេស​ជា​ច្រើន​ក្នុង​ទ្វីប​អឺរ៉ុប ដែល​ក្នុង​នោះ រួមមាន​សាកល​វិទ្យាល័យ នៃ​ទី​ក្រុងឡុង University of London , University of Warwick, University at Buffalo, RMIT University​ និង University of Birmingham។

«ខ្ញុំ​ស្រលាញ់​ភាព​រស់រវើក​នៃ​បរិយាកាស​រៀន​សូត្រ​ និង បរិក្ខារ​អគារ​ទំនើប នៅ​វិទ្យាស្ថាន​គ្រប់​គ្រង​សិង្ហបុរី SIM GE » នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី Hsien-Lung ។ លោក​បន្ត​​ថា៖ «បន្ទាប់ពី​បាន​មក​ដល់​ទីនេះ ទើប​ខ្ញុំ​យល់​ច្បាស់​ថា SIM GE ហាក់ដូចជា​ភូមិ​​មួយ​​ ដែល​មាន​វប្បធម៌​ចម្រុះ និង​បើក​ចំហ។​ តួយ៉ាង​នៅ​ថ្នាក់​ខ្ញុំ​​ មាន​សិស្ស​មក​ពី​ប្រទេស​ជាច្រើន ដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ចិន ថៃ និង​ប្រទេស​ផ្សេងទៀត។ នេះ​ពិតជា​វេទិកា​ដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ​អាច​ស្វែងយល់​ និង​រៀន​សូត្រ​ពី​វប្បធម៌​ផ្សេង​ៗ​គ្នា​»។

​ជាក់ស្តែង SIM Global Education បាន​បណ្ដុះ​ធនធាន​មនុស្ស​យ៉ាងសកម្ម ជាមួយ​ចំនួន​និស្សិត​បញ្ចប់​ការ​សិក្សា​ដល់ទៅ ១៥៨,០០០ នាក់ និង ចុះ​ឈ្មោះ​សិក្សា​ប្រចាំ​ឆ្នាំ ១៨០០០ នាក់​ ដែល​ស្មើ​នឹង​ ២០% នៃ​ចំនួន​សិស្ស​អន្តរជាតិ​ដែល​មក​ពី​ច្រើនជាង ៤០ប្រទេស កំពុង​រៀន​ពេញ​ម៉ោង​​នៅ​សិង្ហបុរី។

«បង​ប្រុស​ខ្ញុំ​ធ្លាប់​ជា​និស្សិត​នៅ SIM GE ដែល​ខ្ញុំ​​តែង​តែ​ស្ញប់ស្ញែង​ចំពោះ​អ្វី​ដែល​គាត់​បាន​រៀន និង​ដកពិសោធន៍។ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​បាន​សម្រេចចិត្ត​ សិក្សា​នៅ SIM GE ដែរ បន្ទាប់​ពី​បញ្ចប់​វិទ្យាល័យ​។ សាស្ត្រាចារ្យ​របស់​ខ្ញុំ​នៅ​ទីនេះ តែង​តែ​ជួយ​បង្ហាត់​បង្ហាញ​ពួក​យើង​​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​។ ហើយ​ខ្ញុំ​ចូលចិត្ត​បរិយាកាស​ធ្វើ​គម្រោង​​ផ្សេង​ៗ​ជា​ក្រុម​ជាមួយ​មិត្ត​រួម​ថ្នាក់ ដែល​អាច​ឲ្យ​ខ្ញុំ​បាន​រៀន​សូត្រ​ពី​ជំនាញ​មាន​ប្រយោជន៍​ជាច្រើន»។ នេះ​ជា​ការ​លើកឡើង​របស់​និស្សិត វ័យ ២២ឆ្នាំ មក​ពី តៃវ៉ាន់ ឈ្មោះ Chen Yi-le ។

ជំនាញ​ខាង ភស្តុភារ និង​គ្រប់គ្រង​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់(Logistics and supply chain management) មកពី RMIT University , Yi Le បាន​បង្ហើប​ឲ្យដឹង​ថា កត្តា​ចម្បង​មួយ​ទៀត​ដែល​ទាក់​ទាញ​នាង​ គឺ​ ការ​ចំណាយពេល​ខ្លី​ជាង​ធម្មតា​ដើម្បី​បញ្ចប់​ការសិក្សា​ និង​ទទួល​បាន​សញ្ញាប័ត្រ​។ កញ្ញា​បញ្ជាក់​ថា​ ៖ «សិក្សា​នៅ SIM GE ខ្ញុំ​អាច​បញ្ចប់​ការ​សិក្សា និង​​ទទួល​បាន​សញ្ញាប័ត្រ​ពេញ​លេញ ក្នុងរយៈពេល ៣ឆ្នាំ ​ប៉ុណ្ណោះ ដែល​ធម្មតា​នៅ​តៃវ៉ាន់ ខ្ញុំ​ត្រូវ​រៀន​ដល់​ទៅ ៤ឆ្នាំ»។

ប្រសិន​បើ​អ្នក​កំពុង​គិត​គូ​ចង់​បន្ត​ការ​សិក្សា​ក្នុង​ក្តី​ស្រមៃ​ នៅ សិង្ហបុរី អ្នក​អាច​ចូល​ទៅ​វិបសាយ Singapore institution of Management Global Education សម្រាប់​ព័ត៌មានបន្ថែម៕

អត្ថបទ៖ លីដា