Man City ធ្លាក់​ពី​ UCL មែន តែ​មិន​ទាន់​មាន​ក្រុម​ណា​វ៉ា​ដាច់​ចំនួន​គ្រាប់​បាល់​ទេ នៅ​រដូវ​កាល​នេះ

  • 2019-05-07 13:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ក្របខ័ណ្ឌ UEFA Champions League ក្លឹប​ Manchester City ត្រូវ​បាន​ទម្លាក់​ដោយ​ក្លឹប​អង់គ្លេស​ Tottenham Hotspur កាល​ពី​វគ្គ ៨​ក្រុម​ចុង​ក្រោយ​កន្លង​ទៅ។ យ៉ាងណាមិញ ក្លឹប​មួយ​នេះ​នៅ​តែ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ គិត​មក​ត្រឹម​វគ្គ Semi Final នៃ​រដូវ​កាល ២០១៨/១៩​នេះ។

ក្នុង​ការ​លេង​ក្នុង​កម្មវិធី​កំពូល​អឺរ៉ុប​បាន ១០​ប្រកួត កូនក្រុម​របស់​លោក Pep Guardiola បាន​រក​បាន ៣០​គ្រាប់ ដោយ​ក្នុង​នោះ​ ប្រកួត​ដែល​ Manchester City រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ ប្រកួត​ប៉ះ​នឹង​ក្លឹប​អាល្លឺម៉ង់ Schakle 04 កាល​ពី​ជើង​ទី ២ វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ ដែល​កាល​នោះ Manchester City យក​ឈ្នះ​ក្នុង​លទ្ធផល ៧-០។

តាម​ពី​ក្រោយ​ Manchester City ក្លឹប​ Barcelona រក​គ្រាប់​បាល់​បាន ២៦​គ្រាប់​ក្នុង​ក្របខ័ណ្ឌ​នេះ ខណៈ​ក្លឹប​ហុល្លង់ Ajax មាន ២០​គ្រាប់។

ក្រៅ​ពី​នេះ Paris Saint-Germain និង​ក្លឹប​ Porto ក៏​មាន​ ២០​គ្រាប់​ដែរ រីឯ​ Liverpool មាន ១៨​គ្រាប់ ហើយ​ Tottenham Hotspur មាន ១៧​គ្រាប់៕

អាន​បន្ត​៖

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី