ញាក់សាច់! គ្រឿងពេជ្រ ៣ឈុតរបស់គង់ ចាន់ស្រីមុំ តែងពាក់ចូលរួមកម្មវិធី មាន​តម្លៃថ្លៃមិនធម្មតា

  • 2019-05-08 04:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងគង់ ចាន់ស្រីមុំ និងជាតារាដែលនិយមដោយការរស់នៅស៊ីវិល័យគួរឲ្យកត់សម្គាល់ ស្របពេលជីវិតគ្រួសារ របស់នាងក៏មានសុភមង្គលខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្តែងបើនិយាយពីសម្រស់ ក៏ដូចជាស្ទីលតែងខ្លួន របស់អ្នកម្តាយសម័យថ្មីរូបនេះ រាល់ពេលចូលរួមកម្មវិធីម្តងៗឃើញថានាងតែងតែស្អាតជាប្រចាំ មិនថាការផាត់មុខ ឬតែងខ្លួននោះទេ នាងតែងតែត្រូវបានមហាជនកោតសរសើរ និងមានការចាប់អារម្មណ៍ជានិច្ចរាល់ការចូលរួមកម្មវិធីតូចធំជាច្រើន។ អ្វីដែលពិសេសជាងនេះអ្នកគាំទ្របានចាប់ចិត្តស្រលាញ់ នូវឈុតគ្រឿងអលង្កាទាន់សម័យដែលតារាស្រីរូបនេះពាក់ចូលរួមកម្មវិធីកាលពីពេលថ្មីៗកន្លងទៅនេះ។ គ្រឿងលម្អទាំងនោះពិតជាស្រស់ស្អាតខ្លាំងណាស់ ឯតម្លៃ ក៏ថ្លៃមិនធម្មតាដែរ។

បើតាមសម្តីរបស់ម្ចាស់ហាងលក់ពេជ្រ និងគ្រឿងអលង្កា ប្រាសាទពេជ្រ ដែលជាអ្នកច្នៃម៉ូដគ្រឿងអលង្កាឲ្យស្រីមុំ បានផ្តល់ការសម្ភាសជាមួយ Sabay ថា៖ «គ្រឿងពេជ្រ ៣ឈុតដែលនាងបានពាក់ទាំងឈុតៗដ៏ចែងចាំង និងស្រស់ស្អាត វាពិតជាមានតម្លៃថ្លៃ ដូចជាៈ -ឈុតទី១ដែលមានក្រវិលពេជ្រ ១០ ០០០ ដុល្លារ ខ្សែកស្វារ៉េរំយោលពេជ្រ ២ ៥០០ដុល្លារ និងកដៃពេជ្រ ៨ ០០០ ដុល្លារ តម្លៃសរុបក្នុង១ឈុត ៤៣ ០០០ ដុល្លារ។ -ឈុតទី២ ជាកងដៃដាំពេជ្របូជួរមានតម្លៃ ១៤ ០០០ ដុល្លារ។ -ឈុតទី៣ មាន៤ម៉ូត ខ្សែកស្វារ៉េពេជ្រ ៣០ ០០០ ដុល្លារ ក្រវិលពេជ្រ ១២ ០០០ ដុល្លារ កងដៃពេជ្រ ១០ ០០០ ដុល្លារ នាឡិកាដាំពេជ្រ ៦ ៥០០ ដុល្លារ សរុបតម្លៃ ៥៨ ៥០០ ដុល្លារ។

បើសរុបតម្លៃ៣ឈុតទាំងអស់ ១១៥ ៥០០ ដុល្លារ ហើយតារាស្រីរូបនេះក៏ជាអតិថិជនប្រចាំហាងលោកស្រីផងដែរ។

យ៉ាងណាមិញទាក់ទង នឹងការឆ្លើយតបពីតម្លៃផ្ទាល់ ម្ចាស់ហាងគ្រឿងពេជ្រខាងលើបានបញ្ជាក់បន្ថែមថា តារាស្រីរូបនេះពូកែរើសម៉ូដខ្លាំងណាស់ សំខាន់ឲ្យតែស្អាត និងមិនជាន់ម៉ូដគ្នា នាងមិនស្ទាក់ស្ទើរ​ក្នុង​ការកុម្ម៉ង់ទិញទេ ហើយជាអតិថិជនម្នាក់ដែលស្រួល ហើយ ថែមទាំំងជួយប្រម៉ូតឲ្យហាងអ្នកស្រីទៀត៕

ទស្សនារូបភាពខាងក្រោម៖

ឈុតទី១-មាន៣ម៉ូដ​:​ ក្រវិលពេជ្រ ខ្សែកស្វារ៉េរំយោលពេជ្រ និងកដៃពេជ្រ តម្លៃសរុបក្នុង១ឈុត ៤៣ ០០០ ដុល្លារ។

ឈុតទី២ ជាកងដៃដាំពេជ្របូជួរមានតម្លៃ ១៤ ០០០ ដុល្លារ​ ហាងគ្រឿងអលង្កា ប្រាសាទពេជ្រ ។

ឈុតទី៣ មាន ៤ម៉ូដ ខ្សែកស្វារ៉េពេជ្រ ក្រវិលពេជ្រ កងដៃពេជ្រ និងនាឡិកាដាំពេជ្រ សរុបតម្លៃឈុត ៥៨ ៥០០ ដុល្លារ។

អត្ថបទ៖ សិរីរត្នន៍