អ្នក​ត្រៀម​ប្រលង​បាក់ឌុប​ មិន​គួរ​រំលង​សិក្ខាសាលា​មួយ​នេះ ព្រោះ​មាន​វាគ្មិន​ជំនាញ​ច្រើន​

  • 2019-05-16 08:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៣​ខែ​ទៀត​រដូវ​កាល​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នឹង​មក​ដល់​ហើយ​ អំឡុង​ពេល​ដ៏​ខ្លី​នេះ​សិស្សានុសិស្ស​ទី​១២ ទាំងអស់​គួរតែ​កាត់​បន្ថយ​ការ​សប្បាយ​ជាមួយ​រឿង​ដែល​មិន​សូវ​បាន​ផល ហើយ​ងាក​មក​ចំណាយ​ពេល​ចូល​រួម​កម្មវិធី​ណា​ដែល​មាន​វាគ្មិន​ចែក​រំលែក​បទ​ពិសោធ​អំពី​វិធីសាស្ត្រ​ក្នុង​ការ​តៀម​ប្រលង​ទី​១២ ឱ្យ​បាន​និទ្ទេស​ល្អ​វិញ​ទើប​ប្រសើរ។ ម្យ៉ាងវិញទៀត សិស្ស​និស្សិត​សកលវិទ្យាល័យ​ក៍​គួរតែ​រៀបចំ​ខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​តៀម​ខ្លួន​ក្នុង​ការ​ចាប់​យក​អាជីព​ការងារ​ពេល​ដែល​បញ្ចប់​ថ្នាក់​ឧត្ដម​សិក្សា។

ចុចអាន៖ យុវជន​មួយ​ក្រុម​បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​ ប្រមូល​ផ្ដុំ​​វាគ្មិន​ចូលរួម​រហូត​ដល់​ទៅ ១ ០០០​រូប

ថ្មីៗ​នេះ​ក៍​មាន​កម្មវិធី​សិក្ខា​សិលា​ដ៏​ធំ​មួយ​ ដែល​មាន​វាគ្មិន​ចំនួន​៥០០​នាក់​នឹង​ចែក​រំលែក​ទៅ​លើ​ប្រធាន​បទ​ទាក់​ទង​នឹង​វិស័យ​អប់រំ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​តៀម​ខ្លួន​សម្រាប់​ការ​ប្រលង​បាក់​ឌុប​ខាងមុខ ហើយ​ក៍​មាន​វា​គ្មិន​ចំនួន​៥០០​នាក់​ទៀត​ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​ការងារ និង​អាជីវកម្ម​ផ្សេងៗ​គ្នា ក៏​បាន​ត្រៀម​ចូល​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចែក​រំលែក​បទពិសោធន៍​ទៅ​លើ​ប្រធាន​បទ​ដែល​ទាក់ទង​ទៅ​នឹង​យុទ្ធសាស្ត្រ​និង​ការ​ត្រៀម​ខ្លូន​ឱ្យ​បាន​ល្អ​ក្នុង​វិស័យ​អាជីព​ការងារ​ទៅ​តាម​ជំនាញ។

កម្មវិធី​នេះ មាន​ឈ្មោះ​ថា GENIUS Tables Cambodia ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម ក្នុង​គោល​បំណង​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​អប់រំ​និង​អាជីព​ការងារ ដែល​ជា​កិច្ច​ពិភាក្សា​ប្រកប​ដោយ​ភាព​ឆន្ទៈ ​នៃ​ភាព​ស្និទ្ធស្នាល​រវាង​អ្នក​ចូលរួម និង​វាគ្មិន​កិត្តិយស​ផ្ទាល់ ។ ហើយ​កិច្ច​ពិភាក្សា​នេះ​នឹង​កើត​មាន​ឡើង​ក្នុង​លក្ខណ​ជា​ទម្រង់ តុ​មួយ វាគ្មិន​មួយ ជាមួយ​អ្នក​ចូល​រួម​១០​នាក់​ក្នុង​មួយ​តុ។

កម្មវិធី​នេះ​រៀប​ចំ​ឡើង សម្រាប់​សិស្ស​វិទ្យាល័យ និង​សិស្ស​និស្សិត​សកល​វិទ្យាល័យ ដែល​ត្រូវ​ការ​ជា​ចំបាច់​នូវ​ការ​ពិភាក្សា​តម្រង់​ទិស​ពី​សំណាក់​រៀម​ច្បង​ដែល​ជា​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​ភាព​លំបាក​ហើយ​ចែក​រំលែក​ទៅ​កាន់​ទំពាំង​ថ្មី ឫ​យុវជន​ជំនាន់​ក្រោយ ដោយ​នាំ​យក​បទ​ពិសោធ​ដែល​មាន ដើម្បី​ជា​ចំណេះ​ដឹង​មូលដ្ឋាន​សម្រាប់​ជា​ទន់​ឆ្លើយ​តប​ទាក់ទិន​ទៅ​នឹង​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ផល​វិបាក​ក្នុង​វ័យ​ជាយុវជន​ជំនាន់​ថ្មី​របស​ពួកគេ ដូចជា សិស្ស​វិទ្យាល័យ​កំពុង​ជួប​ប្រទះ​ភាព​ពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​ចាប់​ជំនាញ​សិក្សា​អ្វី​ដើម្បី​បន្ត​ថ្នាក់​ឧត្តម​សិក្សា ហើយ​និសិត្ស​សាកលវិទ្យាល័យ​វិញ​ក៍​កំពុង​ជួប​ផល​ពិបាក​ក្នុង​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ស្វែង​រក​ការងារ​ពេល​ដែល​បញ្ចាប់​ថ្នាក់​មហា​វិទ្យាល័យ។

GENIUS Tables Cambodia នឹង​ប្រប្រឹត្ត​ទៅ​ថ្ងៃទី ១៨ ឱសភា ២០១៩ ចាប់ផ្តើម​ពី​ម៉ោង ៨ ព្រឹក​ដល់ ១២​ថ្ងៃ​ត្រង់​សម្រាប់​សិក្ខា​សិលា ហើយ​៨ព្រឹក​ដល់​៩យប់​សម្រាប់​កម្មវិធី​ទូទៅ។

អត្ថប្រយោជន៍

  • ១. អ្នកចូលរួមមានឱកាសបង្កើតទំនាក់ទំនងស្និតស្នាលជាមួយនឹងវាគ្មិនកិតិ្តយសផ្ទាល់

  • ២. មានរយៈពេលរហូតដល់១ម៉ោងសម្រាប់សួរសំនួរទៅចម្ងល់របស់អ្នកទៅកាន់វាគ្មិន

  • ៣. បង្កើនចំណេះដឹងស៊ីជម្រៅទាំក់ទងទៅនិងវិស័យអប់រំ និងអាជីការងារនៅកម្ពុជា

  • ៤. អ្នកចូលរួមអាចអង្គុយជជែកពិភាក្សាជាមួយវាគ្មិនដោយផ្ទាល់សម្រាប់បញ្ហានិងដំណោះស្រាយល្អៗ។

  • ៥. ទិញមួយថែមមួយនៅហាង Who’s Tea

  • ៦. ការបញ្ចុះតម្លៃ២៥%នៅហាង Original JBL Cambodia

  • ៧. ការបញ្ចុះតម្លៃ២៥%នៅហាង Gloria Jean’s សាខាធីខេ

  • ៨. ការបញ្ចុះតម្លៃ១០% នៅហាង Burger Lab

  • ៩. ការបញ្ចុះតម្លៃ៥០%សម្រាប់ការធ្វើដំណើរជាមួយ Grab

  • ១០. ទទួលបាននំ Koh-Kae នៅក្នុងថ្ងៃកម្មវិធី

អត្ថបទ៖ ប៊ិន ប៊ុណ្ណា