បើ Man City ឈ្នះ FA Cup នឹងប៉ះ Liverpool នៅពានមួយរដូវកាលក្រោយ
- 2019-05-18 02:30:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើ Man City ឈ្នះ FA Cup នឹងប៉ះ Liverpool នៅពានមួយរដូវកាលក្រោយ
ចន្លោះមិនឃើញ
Manchester City សម្លឹងក្ដោបយកពានក្នុងស្រុកធំទាំង៣បន្ទាប់ពីលើកពាន Premier League, League Cup និងត្រៀមលេងវគ្គផ្ដាច់ព្រ័ត្រ FA Cup។
ក្រុមជើងឯកអង់គ្លេសក្ដៅៗ នឹងប៉ះជាមួយ Watford នៅកីឡដ្ឋាន Wembley យប់នេះវេលាម៉ោង១១។ បើសិនយកឈ្នះ Watford បាន Pep នឹងលើកពាន FA Cup ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន ហើយ Man City នឹងត្រូវលេងពាន FA Community Shield ទល់នឹង Liverpool មុនបើករដូវកាលក្រោយ។
ពាន FA Community Shield តម្រូវឲ្យជើងឯក Premier League ប៉ះជើងឯក FA Cup តែបើ Man City លើកពានទាំងពីរគឺគេតម្រូវឲ្យលេងទល់នឹងក្រុម Liverpool ដែលជាជើងឯកលីគរងជំនួសវិញ។ ក្នុងករណី Watford ឈ្នះ FA Cup គឺក្រុម Watford និង City នឹងប៉ះគ្នាជាថ្មីនៅពាន Community Shield៕