ស្រី​ស្អាត ទន់​ភ្លន់ ណាក់ ស្រីណា បង្ហាញ​មុខ​មាត់​មនុស្ស​សំខាន់​ទេ​ដឹង!

  • 2019-05-25 02:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​មាន​សម្រស់​ស្រស់​ស្អាត សុភាព ទន់​ភ្លន់ ណាក់ ស្រីណា ដែល​មិន​សូវ​មាន​ព័ត៌មាន​ទាក់​ទង​នឹង​រឿង​ស្នេហា ថ្មី​ៗ​បាន​ត្រូវ​បាន​គេ​ឃើញ​លេច​ចេញ​រូប​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​បុរស​នោះ​ជា​មនុស្ស​ពិសេស​របស់​នាង ឬ​យ៉ាង​ណា?

តម្រុយ​នេះ បាន​លេច​ចេញ​តាម​រយៈ​រថយន្ត​មួយ​សន្លឹក បង្ហោះ​ដោយ សុគន្ធ និសា។ ស្រីណា ដែល​គេ​ដឹង​រាប់​អាន​គ្នា​ជាមួយ និសា ស្និទ្ធស្នាល​ដូច​​បង​ប្អូន​នោះ ក៏​មាន​វត្តមាន​ក្នុង​រូប​នោះ​ជាមួយ​គូ​ស្វាមី​ភរិយា​តារា​ចម្រៀង​ហង្សមាស​ដែរ។ ចំណុច​គួរ​កត់​ថែម​ទៀត​ក្នុង​រូប​នោះ ស្រី​ណា បាន​ឈរ​ជិត​ជាមួយ​បុរស​វ័យ​កណ្ដាល​​ម្នាក់ ក្នុង​សភាព​ស្និទ្ធស្នាល ទើប​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ ផ្សំ​នឹង​តារា​ស្រី មិន​ធ្លាប់​មាន​ដំណឹង​ស្នេហ៍​ពី​មុន​មក​ផង។

យ៉ាង​នេះ​ក្ដី ជុំវិញ​បញ្ហា​នេះ ពិធី​ការិនី​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​បក​ស្រាយ​ថា អ្វី​ៗ​មិន​ដូច​ការ​គិត​របស់​បង​ប្អូ​នោះ​ទេ។ នារី​ស្រគត់ស្រគំ បញ្ជាក់​ថា បុរស​ក្នុង​រូប​ដែល​ឈរ​ជិត​នាង​នោះ មិន​មាន​ទំនាក់ទំនង​អ្វី​ពិសេស​ជា​មួយ​នាង​ទេ។ "អត់​ទេ​បង គាត់​ជា​មិត្តភ័ក្ដិ​ប្ដី​បង​ស្រី​(សុគន្ធ និសា)​ខ្ញុំ​តើ​បង" ស្រីណា ថ្លែង។

មក​ទល់​នឹង​ពេល​នេះ ណាក់ ស្រីណា មាន​វ័យ ២៨​ឆ្នាំ​ហើយ ហើយ​ក៏​ជា​វ័យ​មួយ​ដែល​នាង​គិត​ថា គួរ​តែ​ដល់​ពេល​គិតគូរ​លើ​រឿង​ជីវិត​គូ ព្រោះ​មិន​ចង់​ឲ្យ​ពេល​វេលា​អូស​បន្លាយ​ទៀត។ យ៉ាង​ណា​ក៏​ដោយ ជាមួយ​នឹង​ការ​បញ្ជាក់​ជុំ​វិញ​រូបភាព​ខាង​លើ ស្រី​ណា បាន​បង្ហើប​ថា មក​ទល់​នឹង​ពេល​នេះ កញ្ញា មិន​មាន​រក​ឃើញ​អ្នក​ពិសេស​ណា​ម្នាក់ ទុក​បណ្ដើរ​ទៅ​ណា​មក​ណា​នោះ​ទេ ក្រៅ​ពី​មនុស្ស​រាប់​អាន​គ្នា​ក្នុង​សង្គម​សិល្បៈ។

និយាយ​បែប​នេះ មិន​មាន​ន័យ​ថា កញ្ញា មិន​មាន​អ្នក​ស្រឡាញ់​នោះ​ទេ តែ​ការ​ពិត គឺ​មាន​ច្រើន ក្នុង​នោះ​មាន​ទាំង​អ្នក​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក មាន​ទាំង​វ័យ​កណ្ដាល មាន​ទាំង​វ័យ​ចំណាស់។ ដូច្នេះ​ហើយ សព្វ​ថ្ងៃ​នាង​កំពុង​ពិចារណា​ពី​ការ​ជ្រើស​រើស​ដៃគូ​ជីវិត​នេះ​ហើយ។ ប៉ុន្តែ​ថា នាង​មិន​មែន​ពិចារណា​លើ​បុរស​ណា​ម្នាក់​ក្នុង​ចំណោម​នោះ​ទេ គឺ​នាង​ពិចារណា​ពី​ខ្លួន​ឯង ថា​តើ​គួរ​បើក​ចិត្ត​ទទួល​យក​ការ​មាន​សម្ព័ន្ធ​ភាព​ស្នេហា ឬ​នៅ។

ទោះ​យ៉ាង​ណា ស្រីណា បញ្ជាក់​ថា អ្វី​ៗ​ក៏​មិន​ទំនង​អូស​បន្លាយ​ពេល​យូរ​ត​ទៅ​ទៀត​ដែរ។ "កំពុង​តែ​គិត​គូ​ហើយ​ ប្រហែល​មិន​យូរ​ទៀត​ទេ​បង!" ៕

អ្នក​ណា​ខ្លះ ធ្លាប់​លួច​មើល ស្រីណា ចាំ​អ៊ុត​សំណាង​រៀង​ខ្លួន​ខិខិខិ!

រូបភាព៖ ហ្វេសប៊ុក ស្រីណា

អាន៖ ហេតុ​ផល​មួយ​នេះ លោក ហ្វៃ សំអាង ចង់​ឲ្យ "កូន​ពស់​កេង​កង” ទៅ​ដល់​ថៃ ជាង​ប្រទេស​ណា​ទាំង​អស់

អាន៖ មោទកភាព ជំទាវ យឹម ឆៃលីន ដ៏​ស្រស់​ស្អាត ជា​ខ្មែរ​ដំបូង​លេច​មុខ​នៅ​មហោ​ស្រព​ពិភពលោក​ទី​ក្រុង​កាន

អាន៖ តារា​ស្រី​ដ៏​ល្បី​របស់​ភូមាម្នាក់​ សម្រេច​ចិត្ត​បួស​ជា​ដូនជី ឈប់​ស្ដាយ​នឹង​រឿង​លោកិយ​

អត្ថបទ៖ ទារិកា