Jimmy ចេញ​មុខបង្ហើប​គន្លឹះ ​ទម្រាំ​នាង​រក​បាន​រាង​ ​Goal​ ដូច​សព្វថ្ងៃ!

  • 2019-05-29 04:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិធី​ការិនី​រូប​ស្រស់​ និយាយបានច្រើនភាសា​ ខ្មែរ-ថៃ-អង់គ្លេស កញ្ញា Jimmy​ គឺជាតារាមួយរូប​ ដែលពូកែថែរាងរៅ មិនចាញ់តារាម៉ូដែលបរទេសនោះ​ទេ។​ ដូច្នេះហើយ​ថ្មីៗ​នេះ មានអ្នកគាំទ្រជាច្រើនបានដាក់ចម្ងល់ចោទសំណួរគ្នាទៅវិញទៅមក ថាស្រឡូនស្អាតប្លែកនេះ តើពិថីការីនីរូបនេះទៅកែកុនសម្រស់ ប្រើតិចនិក​អ្វី?

ចម្ងល់​នោះ ត្រូវ​បាន​បក​ស្រាយ តាមវិដេអូ​មួយ​ដែលពិធីការីនីរូប​ស្រស់ បានចែករំលែកក្នុងបណ្តាសង្គមរបស់ខ្លួន។ Jimmy ប្រាប់​ថា ភាពស្រស់ស្អាត បាន​មក​រូបរាងស្លីមស្រឡូននេះ​របស់​កញ្ញា គឺ​បាន​មក​ពី​ការ​ចំណាយ​ពេល​​វេលា​ដើម្បី​ធ្វើការហាត់ប្រាណ ជាមួយ អ្នកជំនាញពិតប្រាកដដែលមានបទពិសោធ។ ទម្លាប់​ធ្វើ​ជា​ប្រចាំ និង​ទៀង​ទាត់ ទើប​អាច​បាន​រូបរាង​ស្អាត​បែប​នេះ ដោយ​នាង ​មិនបានទៅកែសម្រស់ឯណានោះទេ។

Jimmy មាន​គន្លឹះសម្រាប់លើកទឹកចិត្តខ្លួន​ឯង​ឲ្យ​ហាត់ប្រាណជា​ប្រចាំ ដោយ​យោង​លើ​ហេតុ​ផល​៖ ១-រាងកាយរបស់យើងជារបស់ដែលយើងរស់នៅជាមួយវាតាំងពីក្មេងដល់ចាស់។ ២-អីចឹងហើយយើងត្រូវតែថែរក្សាសុខភាពរាងកាយរបស់យើង។ ៣-នៅក្នុងអ្វីដែលមិនអាចទិញបានគឺសុខភាព និងពេលវេលាមិនបណ្តោយពេលឲ្យធ្លាក់ខ្លួនឈឺធ្ងន់និងសុខភាពទ្រុឌទ្រោមគឺហាត់ប្រាណ។ ​ជាសារខាងលើរបស់ពិធីការីនីរូបស្រស់បានបញ្ជាក់ក្នុងវិដេអូរបស់នាង។

គួររំលឹកផងដែរថា Jimmy​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​ពិធី​ការិនី​ដែល​លេចធ្លោ​ម្នាក់​នៅក្នុង​ទូរទស្សន៍​ភី​អិន​ ហើយ​អ្វី​ដែល​កត់សម្គាល់​ ​ក្រៅពី​មាន​សមត្ថភាព​នោះ នាង​គឺ​​ជា​ពិ​ធី​ការិនី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​គួរ​ឱ្យ​​ស្រឡាញ់​ ជាមួយនឹង​រូបរាង​ ​Goal​ ​របស់​នាង។

ល្អ​ទាំង​ព្រម​បែប​នេះ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​Jimmy​ ​កាន់តែ​មានឈ្មោះបោះសំឡេង​ ដោយនាង​ក្តោប​បានការ​ងារ​ជាច្រើន​មិនថា​ទាំង​នៅក្នុង​ទូរទស្សន៍​ និង​​តាមកម្ម​វិធី​នានា ហើយពេលខ្លះនាងក៏បានលេចមុខនៅក្នុងស្ប៉តពាណិជ្ជកម្ម និង MV​ជាច្រើនផងដែរ ​៕​ ​

**​ ចង់ដឹងរាងស្រស់ស្អាតយ៉ាងណា ទស្សនារូបភាពខាងក្រោម៖ **

រូបភាពយកពី FB​ Page៖ ​ពិធីការីនី Jimmy ​

អត្ថបទ៖ សិរីរត្នន៍