មកដឹងស៊ីជម្រៅពីជំនាញគ្រប់គ្រង គ្រប់គ្នាស្រមៃចង់រៀនដើម្បីទទួលបានការងារល្អ

  • 2019-05-29 10:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ចូល​ចិត្ត​ធ្វើ​ការងារ​​ទំនាក់ទំនង​ជាមួយ​មនុស្ស​ និង​ចាត់ចែង​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​សំខាន់​ៗ ​មែន​ទេ? បើ​​អ្នកឆ្លើយ​ថា​ "មែន” នោះ​មាន​ន័យ​ថា ជំនាញ​គ្រប់​គ្រង​ ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​អ្នក​ចាប់​យក​ឲ្យ​បាន​។

អ្នក​គ្រប់​គ្រង ​មាន​តួ​នាទី​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​ដឹក​នាំ​ក្រុម​ការងារ​ឆ្ពោះ​ទៅកាន់​គោល​ដៅ​រួម​តែ​មួយ​តាម​គម្រោង។ ដោយ​មូល​ហេតុ​នេះ​ហើយ កម្មវិធី​បណ្ដុះ​បណ្ដាល​ការ​​គ្រប់​គ្រង​នេះ បាន ​ដាក់​បញ្ចូល​​​ជំនាញ​ត្រេះរិះ​ស៊ី​ជម្រៅ​​ដែល​ចាំ​បាច់​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នានា​។

ខាង​ក្រោម​នេះ​ គឺ​ជា​គុណ​សម្បត្តិ​កំពូល​ទាំង​បី​ ដែល​ធ្វើ​ឱ្យ​ជម្រើស​នៃ​ការ​សិក្សា​ផ្នែក​នេះ​មាន​ភាព​ទាក់​ទាញ​បំផុត ៖

១. បង្កើត​ឱកាស​អភិវឌ្ឍ​អាជីព​កាន់​តែ​ប្រសើរ

សិក្សា​ជំនាញ​គ្រប់​គ្រង​មានន័យ​ថា ​អ្នក​នឹង​​បាន​បណ្ដុះ​បណ្តាល​ជំនាញ​ ​ជា​អ្នក​ដឹកនាំ និង​វិធីសាស្ត្រ​ ក្នុង​ការ​គ្រប់​គ្រង ព្រមទាំង​​ជំនាញ​​​ច្នៃ​ប្រឌិត​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​អ្នកមាន​ឱកាស​កាន់​តែ​ប្រសើរ និង​ទទួល​បាន​តួនាទី​​​ខ្ពស់​នៅកន្លែង​ធ្វើការ​។

នេះ​ក៏​ជា​ហេតុផល​ដូច​គ្នា​​​ដែល​ធ្វើ​ឲ្យ​ ជំនាញ​គ្រប់​គ្រង​នេះ ​ក្លាយ​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​ ក្នុង​ការ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត សម្រាប់​អ្នក​ក្នុង​អាជីព​ស្រាប់​ដែល​ចង់​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ឈោង​ទៅ​តំណែង​កាន់​តែ​ខ្ពស់។

២. ​សម្បូរ​ឱកាស​ការងារ​លើ​គ្រប់​វិស័យ (Variety, variety, variety)៖ តួ​នាទី​ក្នុង​ការ​គ្រប់គ្រង មិន​ត្រឹម​តែ​មាន​តម្រូវ​ការ​​ខ្ពស់​ក្នុង​ទីផ្សារ​គ្រប់​វិស័យ​នោះ​ទេ វា​ថែម​ទាំង​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​ឲ្យ​ខ្លាំង​ មិនថា​ជា​អ្នក​គ្រប់​គ្រង​ស្ថាប័ន​តូច ឬ​ធំ​ឡើយ។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​សញ្ញាប័ត្រ​ផ្នែក​នេះ​មាន​ភាព​ងាយ​ស្រួល​ និង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ជម្រើស​អាជីព​របស់​គេ​ មិន​ថា​ ក្នុង​ផ្នែក​ទីផ្សារ ហិរញ្ញវត្ថុ ធនធាន​មនុស្ស​ឡើយ សញ្ញាប័ត្រ​ផ្នែក​គ្រប់គ្រង នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​មហិច្ឆតា​ដែល​អ្នក​ចង់​ទៅ​ដល់។

៣. ធ្វើជា​ចៅហ្វាយ​ខ្លួន​ឯង (Be your own boss)៖ ជាមួយ​បទពិសោធន៍​ពេញ​លេញ ចំណេះ និង​ជំនាញ​ដែល​អ្នក​ទទួល​បាន​ពី​ការ​សិក្សា​ជំនាញ​គ្រប់​គ្រង វា​​នឹង​ធ្វើ​ឲ្យ​​អ្នក​កាន់​តែ​ងាយ​ស្រួល ក្នុង​ការ​ស្វែង​រក​ឱកាស​ចាប់​ផ្តើម គ្រប់គ្រង ចាត់ការ និង​អភិវឌ្ឍ​អាជីវកម្ម​ផ្ទាល់​ខ្លួន​។

គិត​ទៅ​វា​ពិត​ជា​ល្អ​មែន​ឫ? ឥលូវ​យើង​ងាក​មក​មើល កាន់​តែ​លម្អិត អំពី​ជម្រើស​មុខ​វិជ្ជា​មួយ​ចំនួន​​ដែល​គេ​និយម​រៀន ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​ជំនាញ​គ្រប់​គ្រង​ទទួល​បាន​លទ្ធផល​កាន់​តែ​ធំធេង៖

១. ជំនាញ​ជំនួញ​អន្តរជាតិ (​International Business)៖ រៀប​ចំ​ឡើង​ដើម្បី​ផ្ដល់​នូវ​ទស្សនវិស័យ​ជា​សកល​ និង​ការ​យល់​ដឹង​អំពី​វប្បធម៌​ទូទាំង​ពិភពលោក​  វគ្គ​សិក្សា​នេះ​គឺ​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ការងារ​ពាក់ព័ន្ធ​​ក្នុង​វិស័យ​​គ្រប់​គ្រង​អន្តរជាតិ។ តាម​រយៈ​កិច្ច​ពិភាក្សា​ការ​ជជែកវែក​ញែក​ ​ និង​ឱកាស​ដក​ពិសោធន៍ ពី​អាជីវកម្ម​ជាច្រើន​ដោយ​ផ្ទាល់​ នៅ​ក្នុង​វប្បធម៌​ផ្សេងៗ អ្នក​សិក្សា​ នឹង​ត្រូវ​បំពាក់​ជំនាញ និង​ចំណេះដឹង​ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ ដែល​ធ្វើ​​អាជីវកម្ម​នៅ​ប្រទេស​ជា​ច្រើន។​

អាជីព​អនាគត​​សម្រាប់​អ្នក​សិក្សា​ជំនាញ​នេះ មាន​ដូចជា ​​អ្នក​វិភាគ ​អាជីវករ​ ប្រធាន​គ្រប់គ្រង​ធនធាន​មនុស្ស​ ប្រធាន​គ្រប់គ្រង​​ម៉ាក​ផលិតផល​ ឬ ស្លាក​យីហោ គ្រូ​​​បណ្ដុះ​បណ្ដាល​ជាដើម។ សម្រាប់​បុគ្គលិក​អាជីព​ដែល​គិត​ចង់​អភិវឌ្ឍ​ជំនាញ​ខ្លួន​ឯង​ ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ​ក៏​មាន​ផ្ដល់​ជូន​ដោយ​ Grenoble Ecole de Management France ផង​ដែរ​។

នេះ​គឺ​ជា​ថ្នាក់​កម្រិត​ខ្ពស់​ នៃ​កម្ម​វិធី​សិក្សា​ មុខវិជ្ជា​រដ្ឋបាល​អាជីវកម្ម ដែល​សិក្សា​ពី​ទស្សនវិស័យ​អន្តរជាតិ។ កម្មវិធី​នេះ​ផ្ដោត​លើ​ចំណេះដឹង​សំខាន់ ដែល​​អ្នក​គ្រប់​គ្រង​ត្រូវ​មាន​ក្នុង​វិស័យ​ផ្សេងៗ​​ដើម្បី​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​។

អនុបណ្ឌិត​ពាណិជ្ជកម្ម​អន្តរជាតិ នឹង​ផ្តល់​នូវ​បរិយាកាស​សិក្សា​បែប​អន្តរជាតិ​ពិតៗ និង​​វប្បធម៌​សម្បូរ​បែប ជាមួយ​ការសិក្សា​ជា​ភាសា​បរទេស ដែល​ធ្វើ​ឲ្យ​សិស្ស​និស្សិត​បញ្ចប់​ការ​សិក្សា​ជាមួយ​ការ​យល់​ដឹង​ស៊ី​ជម្រៅ​ពី​អន្តរ​វប្បធម៌​ ដែល​មាន​សក្ដានុពល​ទាក់​ទាញ​ចំពោះ​និយោជក​ជុំ​វិញ​ពិភព​លោក។

២. ទេសចរណ៍ និង​បដិសណ្ឋារកិច្ច (Tourism & Hospitality)៖

ក្នុង​យុគ​សម័យ​ដ៏​រីក​ចម្រើន និង​ពោរពេញ​ដោយ​ការ​ច្នៃ​ប្រឌិត​ខ្ពស់  សមត្ថភាព​ក្នុង​ជំនាញ​គ្រប់​គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​បាន​ក្លាយ​ជា​គុណ​សម្បត្តិ​ដ៏​លេច​ធ្លោ​មួយ ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​ជំនាញ​ចាំបាច់​សំខាន់​ៗ​ជាច្រើន ព្រម​ជាមួយ​ជំនាញ​គ្រប់គ្រង​អាជីវកម្ម  និង​ការ​យល់​ដឹង​ពី​សក្ដានុពល​នៃ​ឧស្សាហកម្ម​ទេសចរណ៍។

សញ្ញាប័ត្រ​នេះ​មាន​គោល​បំណង​បញ្ចូល​នូវ​ការ​ហ្វឹក​ហ្វឺន​ជាក់​ស្ដែង​ជាមួយ​នឹង​ការ​អប់រំ​ដ៏​ទូលំទូលាយ សម្រាប់​មេ​ដឹក​នាំ​នា​ពេល​អនាគត​ក្នុង​វិស័យ​នេះ និង​អ្នក​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​ចាប់​ផ្ដើម​អាជីព​ជាមួយ​ក្រុម​ហ៊ុន​អន្តរជាតិ​ធំ ៗ ដូច​ជា​ រមណីយដ្ឋាន ភោជនីយដ្ឋាន និង​សណ្ឋាគារ។

៣. ទំនាក់​ទំនង អន្តរជាតិ (International Relation) ៖ ទំនាក់​ទំនង​អន្តរជាតិ មិន​មែន​សុទ្ធ​តែ​ជា​ការងារ​សម្រាប់​តែ​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​តួនាទី​​អន្តរជាតិ​សំខាន់​ផ្សេង​ៗ​ទៀត​ជាច្រើន​​ផង​ដែរ ដូចជា​​ ការងារ​ក្នុង​​អង្គការ​អន្តរជាតិ ក្រុមហ៊ុន​សាជីវកម្ម​អន្តរជាតិ ការងារ​សង្គម​ស៊ីវិល និង​បណ្ដាញ​ភេរវជន​ជាដើម។

កម្មវិធី​នេះ​នឹង​​ផ្សារ​ភ្ជាប់​អ្នក​ជាមួយ​នឹង​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នានា។ និស្សិត​នឹង​ទទួល​បាន​នូវ​ការ​យល់​ដឹង​ស៊ីជម្រៅ​ច្បាស់​លាស់ អំពី​អក្សរសិល្ប៍​ប្រើប្រាស់ និង​ទ្រឹស្តី​សំខាន់​ៗ​នៅ​ក្នុង​វិស័យ​ទំនាក់ទំនង​អន្តរជាតិ។

និស្សិត​បញ្ចប់​ការ​សិក្សា​អាច​ទទួល​បាន​តួនាទី​ដូចជា អ្នក​វិភាគ​អាជីវកម្ម អ្នក​សារព័ត៌មាន និង​អ្នក​សិក្សា​ស្រាវជ្រាវ​ក្នុង​អង្គ​ការ​អន្តរជាតិ អង្គការ​មិន​មែន​រដ្ឋាភិបាល ក្រុម​មេ​គំនិត​ (think-tanks) និង​ការងារ​ទំនាក់​ទំនង​ផ្នែក​ទីផ្សារ​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម។

៤. ភស្តុភារ និង​ការ​គ្រប់គ្រង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ (Logistics & Supply Chain Management)៖

ឧស្សាហកម្ម​ដឹក​ជញ្ជូន និង ពាណិជ្ជកម្ម​បច្ចុប្បន្ន​​​ទាមទារ​ភាព​ឯក​ទេស និង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង ជាមួយ​តម្រូវការ​ខ្ពស់​ចំពោះ​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​មាន​បទពិសោធន៍​ផ្នែក​អាជីវកម្ម ហើយ​យល់​ពី​វប្បធម៌​ផ្សេង​ៗ​គ្នា​ មាន​ជំនាញ​គ្រប់​គ្រង​គម្រោង​ និង​ជំនាញ​ចរចា​យ៉ាង​រឹងមាំ។

និស្សិត​បញ្ចប់​ការ​សិក្សា នឹង​ត្រូវ​បាន​បំពាក់​ដោយ​ជំនាញ និង​ការ​យល់​ដឹង​ទូលំទូលាយ ពី​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក នៃ​បញ្ហា​ភ័ស្តុភារសកល កម្រិត​មូលដ្ឋាន និង ក្នុង​តំបន់​។​ សញ្ញាប័ត្រ​នេះ​នឹង​ធ្វើ​ឲ្យ​និស្សិត​កាន់​តែ​មាន​ជំនាញ និង​ទំនុក​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា នៃ​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​ក្នុង​វិស័យ​​ដឹក​ជញ្ជូន​ភាវូបនីយកម្ម  និង​សង្វាក់​ផ្គត់​ផ្គង់។

ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ទៀង​ទាត់​ដើម្បី​ស្ថិត​នៅ​ពី​មុខ​នៃ​និន្នាការ និង​ការ​ផ្លាស់​ប្តូរ​ជា​រឿយៗ វគ្គ​សិក្សា​នីមួយ​ៗ​នេះ​បាន​មក​ពី​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​​នៅ​ចក្រ​ភព​អង់​គ្លេស​ដូចជា​ ៖

  • សាកល​វិទ្យាល័យ នៃ​ទីក្រុង​ឡុង ៖ ជា​សាកលវិទ្យាល័យ​ចំណាស់ និង​មាន​កិត្យានុភាព​មួយ​ជួរ​មុខ​គេ​លំដាប់​ពិភពលោក​ ដែល​មាន​ប្រវត្តិ​តាំង​ពី​ឆ្នាំ ១៨៣៦។

  • សាកល​វិទ្យាល័យ បឺមីនហែម (Birmingham)  ៖ ជាប់​ជា​សាកលវិទ្យាល័យ​​ប្រចាំឆ្នាំ “University of the Year for Graduate Employment” ។ យោង​តាម​ [The Times និង​ Sunday Times Good University Guide, 2016]។

  • សាកល​វិទ្យា​ល័យ​ វ័រ​វីក (Warwick) ៖ ជា​សាកលវិទ្យាល័យ​ជាប់​ចំណាត់​ថ្នាក់​លេខ ៥១ ក្នុង​តារាង​សាកល​វិទ្យាល័យ​ល្អ​បំផុត​របស់​ពិភពលោក​។ យោង​តាម QS World University Rankings, 2016-2017

ឥលូវ​នេះ អ្នក​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឆ្ងាយ​ៗ​ដើម្បី​បន្ត​ការ​សិក្សា​ដែល​អ្នក​ប្រាថ្នា​ចង់​រៀន​ឡើយ ​ ព្រោះ​​​វិទ្យាស្ថាន​គ្រប់​គ្រង​សិង្ហបុរី Singapore Institute of Management -SIM GEបាន​ចាប់​ដៃគូ​ជាមួយ​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​​ទាំងនេះ ដើម្បី​នាំ​យក​កម្មវិធី​សិក្សា​មក​កាន់​សិង្ហបុរី។

ជា​បេះដូង​នៃ​ទ្វីប​អាស៊ី ហេដ្ឋារចនាសម្ព័ន្ធ​លំដាប់​ពិភពលោក​របស់​សិង្ហបុរី នឹង​ធ្វើ​ឲ្យ​ដំណើរ​នៃ​ការ​សិក្សា​របស់​អ្នក​កាន់​តែ​ប្រសើរ និង​សម្បូរ​បែប។ ក្រោយ​​បញ្ចប់​ការ​សិក្សា​ អ្នក​នឹង​ត្រូវ​បំពាក់​​ដោយ​សមត្ថភាព​ និង​កាន់​សញ្ញាប័ត្រ​មួយ​ដែល​មាន​ការ​​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ទូទាំង​ពិភពលោក​ ដែល​ផ្តល់​ដោយ​សាកល​វិទ្យាល័យ​ល្បីឈ្មោះ ដែល​ទាំងអស់​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវការ​បំផុត​ដើម្បី​ឈោង​ចាប់​អាជីព​ដ៏​ជោគជ័យ​មួយ​៕

អត្ថបទ៖ លីដា

អត្ថបទថ្មី