មក​ស្គាល់​ពាន​ Champions League ដែល​ Liverpool ឬ​ Spurs លើក​នៅ​ថ្ងៃ​ស្អែក

  • 2019-05-31 08:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ក្លឹប​បាល់ទាត់​អាជីព​ទ្វីប​អឺរ៉ុប​ ដែល​មាន​ឈ្មោះ​ផ្លូវការ​ Coupe des Clubs Champions Européens ឬ​ប្រិយ​មិត្ត​ហៅ​ខ្លះ​ថា​ European Cup គឺ​ជា​កម្មវិធី​បាល់ទាត់​ដែល​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ UEFA។​

កាល​ពី​ឆ្នាំ​ ១៩៥៦​ពាន​ Champions League មិនមែន​មាន​រូប​រាង​ដូច​យើង​ឃើញ​នោះ​ទេ​ ហើយ​ពាន​សព្វ​ថ្ងៃ​ត្រូវ​បាន​រចនា​ដោយ​លោក​ Jörg Stadelmann ក្នុង​ឆ្នាំ​១៩៦៧។​​ Stadelmann គឺ​ជា​ជាង​មាស​ មក​ពី​ទីក្រុង​ Bern ប្រទេស​ស្វីស។​​

ពាន​ Champions League ធ្វើ​ឡើង​ពី​ប្រាក់​សុទ្ធ​ ដែល​មាន​តម្លៃ​១​ម៉ឺន​ស្វីសហ្រ្វង់​ ឬ​ប្រមាណ​ជាង​៩​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​ ពាន​នេះ​ត្រូវ​គេ​ឲ្យ​រហស្សនាម​ថា​ "អា​ត្រចៀក​ធំ ឬ​ Big Ears" មាន​កម្ពស់​ ៧៤​សង់ទីម៉ែត្រ​ និង​ទម្ងន់​១១​គីឡូក្រាម​។​​

ពាន​ដែល​ប្រើ​សព្វ​ថ្ងៃ​នេះ​គឺ​ជា​ពាន​ដើម​ដែល​គេ​ផលិត​ឡើង​កាល​ពី​ឆ្នាំ​២០០៦​ ហើយ​ត្រូវ​បាន​ប្រើប្រាស់​រហូត​ដល់​សព្វថ្ងៃ។​ Liverpool គឺ​ជា​ក្រុម​ចុងក្រោយ​ដែល​បាន​ពាន​ដើម​ ឬ ពាន​ហ្ស៊ីន​ទៅ​ទុក​នៅ​កីឡដ្ឋាន​របស់​ខ្លួន​ក្រៅ​ពី​នោះ​ ក្រុម​ក្រោយ​ៗ​ UEFA ផ្ដល់​ឲ្យ​ត្រឹម​ពាន​ចម្លង​ប៉ុណ្ណោះ​ទៅ​រក្សា​ទុក។​

ក្រុម​៥​ដែល​មាន​សិទ្ធ​រក្សា​ពាន​ដើម​មាន​៥​គឺ​ Real Madrid ក្រោយ​លើក​ពាន​ឆ្នាំ​១៩៦៦។​ Ajax ក្រោយ​លើក​ពាន​ឆ្នាំ​ ១៩៧៣​, Bayern Munich ក្រោយ​លើក​ពាន​ឆ្នាំ​១៩៧៦, AC Milan ក្រោយ​លើក​ពាន​ឆ្នាំ​១៩៩៤ និង​ Liverpool ក្រោយ​លើក​ពាន​ឆ្នាំ​២០០៥៕

ប្រភព៖ UEFA   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី