ហាង 85°C Bakery Café ល្បីល្បាញនៅបរទេស កំពុងពង្រីកខ្លួន នៅកម្ពុជា
- 2019-06-04 08:17:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាង 85°C Bakery Café ល្បីល្បាញនៅបរទេស កំពុងពង្រីកខ្លួន នៅកម្ពុជា
ចន្លោះមិនឃើញ
ហាងនំដ៏ធំ និងល្បីល្បាញនៅក្រៅប្រទេស បានសម្ពោធផ្លូវការហើយនៅកម្ពុជា កាលពីព្រឹកថ្ងៃទី ០១ មិថុនា ឆ្នាំ ២០១៩។ នោះជាហាង 85°C Bakery Café គឺជាហាងកាហ្វេ និងនំមួយដែលមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ ហើយឥលូវនេះហាងមួយនេះ កំពុងបោះជំហានមកកាន់អាស៊ីអាគ្នេយ៍ ជាពិសេសនោះគឺការបើកសម្ពោធជាផ្លូវការហាងដំបូងរបស់ខ្លួន ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជានេះផ្ទាល់ផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ហាង 85°C Bakery Café បានឲ្យដឹងថា ហាងមួយនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2003 នៅក្នុងប្រទេសចិន កោះតៃវ៉ាន់ ហើយការផលិតទាំងអស់គឺចេញពីអ្នកជំនាញៗលំដាប់ស្តង់ដាសណ្ឋាគារផ្កាយ៥។
លើសពីនេះទៅទៀតគឺ ហាង 85°C មានកេរ្តិ៍ឈ្មោះលើទីផ្សារជាង១០ឆ្នាំ ពីរស់ជាតិ កាហ្វេ នំខេក និង នំបុ័ង ដ៏ឆ្ងុយឆ្ងាញ់ ទាំងនៅក្នុងស្រុក ក្រៅស្រុក និងតាមតំបន់នានា ហើយក៏បានទទួលស្គាល់ទាំងគុណភាពប្រកបដោយផាសុខភាព និង តម្លៃសមរម្យផងដែរ។ ជាមួយនឹងការបង្កើននូវគុណភាព និង វិសាលភាពនៃផលិតផល តាមទ្រឹស្តី [Think Globally . Act Locally] ធ្វើអោយហាង 85°C ពង្រីកអាជីវកម្មរបស់ខ្លួនពីកោះតៃវ៉ាន់ដល់ចិនដីគោក សហរដ្ធអាមេរិច អូស្រ្តលី ម៉ាកាវ និង ហុងកុង ល។ល ហើយឥលូវនេះរសជាតិកាហ្វេ នំខេក និងនំបុ័ង ដែលទទួលស្គាល់ពីឆាកអន្តរជាតិបានមកដល់ប្រទេសកម្ពុជាយើងហើយ។
ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា សព្វថ្ងៃនេះ ហាង85°C មានដល់ ១ ០០០ជាង សាខាកនៅលើពិភពលោក ហើយឥលូវនេះ ត្រូវបាននាំចូលមកាន់ប្រទេសកម្ពុជាដំបូងបំផុតដោយក្រុមហ៊ុនBranding King Holdings ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។
ប្រភពដដែលបានបន្ដទៀតថា ការរចនារបស់ហាងគឺយកពណ៌ស និង ពណ៌ក្រហម ដើម្បីបង្ហាញភាពលេចធ្លោរបស់ហាង ម្យ៉ាងទៀត នៅខាងមុខហាងអាចអោយអតិថិជនមើលឃើញពីក្រៅទៅក្នុងហាងយ៉ាងច្បាស់ពីការផលិតដោយពោរពេញទៅដោយផាសុខភាព និង អនាម័យ ដែលជាអត្តសញ្ញានសកសម្យនឹងភាពល្បីល្បាញ។ ពិសេសជាងនេះទៅទៀតនោះគឺការរចនាដែលបំពាក់អេក្រង់ទូរទស្សន៍ 49 អ៊ីង នៅចំពីមុខ ដើម្បីបង្ហាញពីភេសជ្ជៈ នំខេក និងនំបុ័ងគ្រប់មុខ រួមទាំងកម្មវិធីពិសេសៗជាច្រើនទៀត ទាំងអស់នេះអាចអោយអថិជនងាយស្រាល ហើយក៏ជាការកម្សាន្តអារម្មណ៍ នៅពេលដែលកំពុងឈប់ចាំភ្លើងចរាចរណ៍ផងដែរ ។
ក្នុងឱកាសពិសេសគឺ អំឡុងពេលបើកសម្ពោធហាង 85°C យើងមានកម្មវិធីពិសេសៗដូចជា៖
ថ្ងៃទី១ ខែមិថុនា គឺមានការលក់ក្នុងតម្លៃពិសេស សម្រាប់ Iced 85°C Coffee ដែលជារស់ជាតិកាហ្វេប្រចាំហាង និង The One Lemon Black tea គឺលក់ត្រឹមតែ ១ដុល្លាតែប៉ុណ្ណោះក្នុងមួយកែវ ។
ថ្ងៃទី២ ខែមិថុនា គឺមានកម្មវិធីពិសេសជាវវភេសជ្ជៈមួយកែវ ថែមជូនមួយកែវ សម្រាប់ Iced Sea Salt Coffee និង Iced Sea Salt Black Tea
ថ្ងៃទី៣ ខែមិថុនា គឺមានលក់បញ្ចុះតម្លៃ រហូតដល់១៥% ទៅលើនំគ្រប់ប្រភេទ ដែលមានដូចជានំបុ័ង នំខេក ផងដែរ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានសរសេរបន្ថែមថា យើងខ្ញុំសង្ឈឹមថា Branding King នឹងពង្រីកអាជីវកម្មបន្ថែមដោយការបង្កើនសាខា 85°C កាន់តែច្រើនឡើងៗ សម្រាប់រយៈពេលពីរ ទៅ បីឆ្នាំខាងមុខ លើសពីនេះទៅទៀត យើងក៏សង្ឃឹមថានឹងផ្ដល់ជូនអតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់នូវ រសជាតិនំបុ័ង នំខេក កាហ្វេ និងភេសជ្ជៈ ឆ្ងាញ់ៗផ្សេងជាច្រើនទៀត។
រូបភាព៖ ផ្ដល់ឲ្យ