Liverpool អនុញ្ញាត​ឲ្យ​​ Sturridge និង​ Moreno ចេញ​ពី​ក្លឹប​ឲ្យ​គ្មាន​តម្លៃ​ខ្លួន​

  • 2019-06-05 01:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Daniel Sturridge និង​​ Alberto Moreno នឹង​ចាកចេញ​ពី​ Liverpool ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​នា​ពេល​ខាង​មុខ​នេះ​ក្រោយ​ក្លឹប​មិន​បន្ត​កុងត្រា​ថ្មី​ឲ្យ។​

ការ​បើក​ទ្វារ​ឲ្យ​កីឡាករ​ជើង​ចាស់​ទាំង​ពីរ​របស់​ខ្លួន​ចាកចេញ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ក្រុម​ជើង​ខ្លាំង​អង់គ្លេស​លើក​ពាន​ Champions League ជា​លើក​ទី​៦​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។​ Sturridge វ័យ​២៩​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​៦៧​គ្រាប់​ក្នុង​១៦០​ប្រកួត​ឲ្យ​ Liverpool​ ចាប់​តាំង​ផ្ទេរ​ពី​ Chelsea ក្នុង​ឆ្នាំ​២០១៣។​​

ដោយ​ឡែក​ Moreno ចូល​រួម​ជាមួយ​ Liverpool ដោយ​ផ្ទេរ​ពី​ Sevilla កាល​ពី​ឆ្នាំ​២០១៤ បង្ហាញ​ខ្លួន​បាន​១៤១​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ក្នុង​នាម​ជា​ខ្សែ​ការពារ​ឆ្វេង។​ កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​ទិញ​ចូល​ដោយ​អ្នក​ចាត់​ការ​ទូទៅ​ចាស់​គឺ​លោក​ Brendan Rodgers៕

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ វីរ័ត្ន