ចូលរួមអបអរ សួស វីហ្សា និង​ Tommy សម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាថ្ងៃនេះហើយ

  • 2019-06-07 04:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីសា បាន​សម្រេចចិត្តចូលចូលជ័យភ្ជាប់ពាក្យជាមួយម្ចាស់ចិត្ត លោក Tommy នៅ​មុខមេបាទាំងសងខាងហើយ នៅ​ព្រឹក​ថ្ងៃទី៧ ខែ មិថុនា ២០១៩។

ពិធី​​ប្រព្រឹត្ត​ទៅ​នៅគេហដ្ឋាន​ឯ បុរី ជីបម៉ុង និងមានការអញ្ជើញចូលរួមជាមិត្តសិល្បករជិតស្និតជាច្រើនផងដែរ។ ជាមួយនឹងការរៀបចំដេគ័រលេចធ្លោ សួស វីសា ជាតួឯកនៅថ្ងៃនេះពិតជាស្រស់ស្អាត និងប្លែកភ្នែកមើលមិនចង់ស្គាល់តែម្តង។

គួររំលឹកផងដែរថា ក្រោយតារាសម្តែងថមមី កាន់តែបង្ហាញភាពផ្អែមល្ហែម និងបាន Surprise នំខេកក្នុងថ្ងៃខួបនៃការផ្តើមស្នេហ៍ដំបូងរយៈ ពេល២ឆ្នាំ អមជាមួយនឹងចិញ្ជៀនបញ្ជាំចិត្តសុំរៀបការ ពិសេសអ្នកទាំំង២ បានទិញផ្ទះរួមគ្នាទើបនឹងឡើងថ្មីៗនៅថ្ងៃទី ១១ ឧសភាកន្លងទៅថ្មីៗ។ ក្រៅ​ពី​នេះ ពួក​គេ តែងតែចេញទៅកម្មវិធីទាំងធំ និងតូចជាមួយគ្នាមិនដែលចេះខានម្តងណាឡើយ​ ដូចរលកញីឈ្មោល ក្នុងនោះផងដែរអ្នកគាំទ្រជាច្រើនបានសម្តែងការសាទរ និងកោតសរសើរថា លោក ប៊ុនថុល ប៊ុនថង (Tommy) និង កញ្ញា សួស វីសា ពិតជាសាកសមនឹងគ្នាណាស់៕

**​ ចង់ដឹងច្បាស់យ៉ាងណាមើលរូបភាពខាងក្រោម៖ **

អត្ថបទ៖ សិរីរត្នន៍