ចាន់ វឌ្ឍនាកា ចូលរួមបើក«ជើងឯកវិទ្យាល័យ» ខណៈថ្ងៃបើកឆាកម្ចាស់ផ្ទះចាញ់ធ្ងន់
- 2019-06-07 07:47:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកា ចូលរួមបើក«ជើងឯកវិទ្យាល័យ» ខណៈថ្ងៃបើកឆាកម្ចាស់ផ្ទះចាញ់ធ្ងន់
ចន្លោះមិនឃើញ
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ម្សិលមិញនេះ កីឡាករល្បីឈ្មោះ ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនក្នុងពិធីបើកការប្រកួតពានរង្វាន់សិស្សវិទ្យាល័យគឺ«ជើងឯកវិទ្យាល័យ»នៅទីលានវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ។
បន្ទាប់ពីចូលរួមពិធីបើកការប្រកួតនេះចប់ ចាន់ វឌ្ឍនាកាទំនងជាមិនបានចូលរួមទស្សនាផ្ទាល់នៃការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងប៉ាគីស្ថាននៅពហុកីឡដ្ឋានជាតិវគ្គជម្រុះ World Cup 2022 និង Asian Cup 2023 ដោយឃើញរូបគេត្រូវបានបង្ហោះរូបភាពមើលតាមកុំព្យួទ័រដែលផ្សាយផ្ទាល់ដោយ BTV។
ពិធីបើកការប្រកួតជើង«ជើងឯកវិទ្យាល័យ»ត្រូវបានរៀបចំយ៉ាងអធិកអធមគួរសមដោយមានពិធីដង្ហែក្បួន និងចូលរួមគណៈអធិបតីដោយប្រធានកិត្តិយសក្លឹបបឹងកេត ប្រធានក្លឹបបឹងកេត អ្នកចាត់ការ កីឡាករ មន្ត្រីរាជការច្បារអំពៅ និងសិស្សមកពីវិទ្យាល័យដែលបានចូលរួមប្រកួត។
កាលពីម្សិលមិញក៏មានការប្រកួតបើកឆាកដែលក្រុមម្ចាស់ផ្ទះវិទ្យាល័យច្បារអំពីបានចាញ់ធ្ងន់កក្រោមថ្វីជើងក្រុមវិទ្យាល័យឥន្ទ្រទេវីក្នុងលទ្ធផល ០-៨។ សូមបញ្ជាក់ថា ពានរង្វាន់នេះមានប្រាក់រង្វាន់រហូតដល់ ១៥០០០ដុល្លារអាមេរិក៕