កូន​ប្រុស​លោក​ថោង ច័ន្ទកិត្យា ជាប់​ទៅ​ធ្វើ​តេស្ត​ថ្នាល​ Tottenham Hotspur

  • 2019-06-08 04:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​លោក​ ថោង ច័ន្ទកិត្យា អតីត​អាជ្ញាកណ្ដាល​ល្បី​ឈ្មោះ​មួយ​រូប​របស់​កម្ពុជា​បាន​ជាប់​ ទៅ​ធ្វើ​តេស្ត​សមត្ថភាព​ ថ្នាល​យុវជន​ Tottenham Hotspur។​ នេះ​បើ​តាម​​ការ​សរសេរ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម។

កូន​ប្រុស​លោក​ ថោង ច័ន្ទកិត្យា (ពាក់អាវ Spurs)

បើ​តាម​​ឆ្លើយឆ្លង​ជាមួយ​ Sabay លោក កិត្យា​ បញ្ជាក់​ថា​ការ​ធ្វើ​តេស្ត​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​ភូកេត​ ប្រទេស​ថៃ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ AIA ដែល​ជា​ម្ចាស់​ Sponsor ធំ​មួយ​របស់​ Spurs។ អតីត​អាជ្ញាកណ្ដាល​រូប​នេះ​បន្ត​ថា​ ការ​ហ្វឹកហាត់​ធ្វើ​តេស្ត​នឹង​ធ្វើ​ឡើង​ប្រហែល១​សប្ដាហ៍​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ។

កូន​ប្រុស​របស់​លោក​ស្ថិត​នៅ​ក្នុង​ចំណោម​កុមារ​កម្ពុជា​ខ្ទង់​២០​នាក់​ដែល​ជាប់​ការ​ធ្វើ​តេស្ត​ទៅ​ប្រទេស​ថៃ​ ហើយ​កូន​ប្រុស​របស់​ម្ចាស់​ក្លឹប​ បឹងកេត​ កុ​មារា​ Kasidej Vasunan ហៅ​ DOME​ ដែល​ធ្លាប់​ទៅ​ហ្វឹកហាត់​នៅ​ Barcelona ក៏​ជាប់​ការ​ធ្វើ​តេស្ត​នេះ​ដែរ៕ ​

អត្ថបទ៖ រ័ត្ន

អត្ថបទថ្មី