ចៀវៃឈ្នះបណ្ដឹងថាខ្លួន ដាក់អំពើត្រចៀកកាំកាលពី១០ឆ្នាំមុន
- 2019-06-11 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀវៃឈ្នះបណ្ដឹងថាខ្លួន ដាក់អំពើត្រចៀកកាំកាលពី១០ឆ្នាំមុន
ចន្លោះមិនឃើញ
កាលពីអតីតកាល តារាសម្ដែងស្រីជួរមុខតៃវ៉ាន់ Ruby Lin ធ្លាប់រងការរិះគន់យ៉ាងខ្លាំងដោយត្រូវគេសង្ស័យថាបានលួចដាក់អំពើលើមិត្តរួមសម្ដែង Zhao Wei លើកូនតុក្កតាហើយចាក់ឡើងសុះសាច់។
យោងតាមបណ្ដាញព័ត៌មាន TVBS មេធាវីរបស់តារាស្រីជើងចាស់តៃវ៉ាន់ Ruby Lin បានឲ្យដឹងថា តារាស្រីរូបនេះបានឈ្នះក្ដី ដែលអ្នកប្រើបណ្ដាញសង្គមនាំគ្នាចែកចាយថានាងបានដាក់អំពើលើមិត្តរួមការងារក៏ដូចជាមានចិត្តសាហាវព្រៃផ្សៃជាដើម។
តាមនោះដែរ សិល្បការិនីរូបនេះ បានប្ដឹងអ្នកប្រើបណ្ដាញសង្គមដែលបង្ហោះថានាងបានធ្វើអំពើអូមអាមលើតារាសម្ដែងស្រីចិន Zhao Wei និងលួចលុយគេឧបត្ថម្ភបរិច្ចាគទាំងអស់។ យោងតាមតុលាការ តួរឿង “ព្រះនាងយេយេ” ត្រូវបានគេសងលុយជំងឺចិត្តចំនួន៩០០០ដុល្លារ ហើយពួកគេត្រូវបង្ហោះសារសូមទោសជាសាធារណៈ។
មេធាវីរបស់នាងបានបន្ថែមថា ប្រាក់ដែលបានមកពីការឈ្នះក្ដីនេះនឹងត្រូវបរិច្ចាគទាំងស្រុង។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៧ វីដេអូ Ruby Lin កាន់តុក្កតាមានមុខ Zhao Wei បូករួមទាំងមានម្ចុលចាក់ពេញខ្លួនទៀតនោះ ស្រាប់តែល្បីឡើងវិញលើអ៊ីនធឺណិត ដោយវីដេអូនេះត្រូវបានចាក់ផ្សាយតាំងពីឆ្នាំ២០០០មកម្ល៉េះ។ ក្រោយមកទើបដឹងថា នេះគ្រាន់តែការរៀបចំរបស់កម្មវិធីប៉ុណ្ណោះ៕
ចុចអាន៖ កំពូលតារាស្រីចិន៩រូបស្អាតបំផុត ជ្រើសដោយជប៉ុន