ជម្រើសជាតិ​កម្ពុជា ឡើង​ចំណាត់ថ្នាក់ ៤លេខ នៅ FIFA Ranking

  • 2019-06-14 09:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា បាន​ហក់​ឡើង​ ៤លេខ ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA World Ranking ខែមិថុនា​នេះ ពោល​គឺ​ពី​លេខ ១៧៣ មក​លេខ ១៦៩។

បើប្រៀបធៀបជាមួយ​ក្រុម​ផ្សេងទៀត​នៅ​អាស៊ាន កម្ពុជា ឈរ​លេខ​ប្រទេស​ចំនួន ៣ គឺ ឡាវ (១៨៨), ប្រ៊ុយណេ (១៩៣), ទីម័រខាងកើត (២០០)។ ចំំណែក​ក្រុមអាស៊ាន​ដែលឈរ​លើ​កម្ពុជា រួមមាន វៀតណាម (៩៦), ថៃ (១១៦), ហ្វីលីពីន (១២៦), មីយ៉ាន់ម៉ា (១៣៨), ម៉ាឡេស៊ី (១៥៩), សិង្ហបុរី (១៦២)។

សូម​បញ្ជាក់ថា ការ​ឡើង​ចំណាត់ថ្នាក់​របស់​កម្ពុជា គឺ​ក្រោយ​ជ័យជម្នះ ២ប្រកួត​ទល់​នឹង​ប៉ាគីស្ថាន ក្នុង​វគ្គ​ជម្រុះ​បឋម​តំបន់​អាស៊ី FIFA World Cup 2022 កាលពី​ពេលថ្មីៗ​នេះ។

បើ​គិត​ចំណាត់ថ្នាក់​ជារួម ក្រុម​កំពូល​ទាំង ១០ រួម​មាន៖ ១. បែលហ្សិក, ២. បារាំង, ៣. ប្រេស៊ីល, ៤. អង់គ្លេស, ៥. ព័រទុយហ្គាល់, ៦. ក្រូអាត, ៧. អេស្ប៉ាញ, ៨. អ៊ុយរុយហ្គាយ, ៩. ស្វីស និងលេខ ១០. ដាណឺម៉ាក៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី