មកដឹងកម្រិតស៊ីសាំងឡានមួយទឹក ៨ម៉ូដែល កំពុងមានទីផ្សារនៅខ្មែរ
- 2019-06-16 02:32:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងកម្រិតស៊ីសាំងឡានមួយទឹក ៨ម៉ូដែល កំពុងមានទីផ្សារនៅខ្មែរ
ចន្លោះមិនឃើញ
កម្រិតស៊ីសាំង ជាចំណុចសំខាន់មួយដែលអតិថិជនជាច្រើនតែងតែគិត មុនជ្រើសរើសទិញរថយន្តណាមួយយកទៅប្រើប្រាស់។ និយាយពីរថយន្តមួយទឹក Sabay លើកយករថយន្ត ៨ ម៉ូដែលដែលមានការពេញនិយមបំផុត ដោយប្រៀបធៀបគ្នាពីកម្រិតស៊ីសាំង។
១. Lexus RX 350 ឆ្នាំ ២០០៧ - ២០១០ តម្លៃចន្លោះពី ៤០ ០០០ ទៅ ៦០ ០០០ ដុល្លារ
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៥ លីត្រ ៖ ក្នុងក្រុង ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,២២ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៥ លីត្រ ៖ ក្នុងក្រុង ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម។
២. Lexus RX 330 ឆ្នាំ ២០០៤ – ២០០៥ តម្លៃចន្លោះពី ៣០ ០០០ ទៅ ៤០ ០០០ដុល្លារ
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,២២ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម។
៣. Lexus RX 300 ឆ្នាំ ២០០០ តម្លៃចន្លោះពី ១៥ ០០០ ដុល្លារ
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,០ លីត្រ ៖ ក្នុងក្រុង ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១១,២ លីត្រ/ ១០០ គ.ម។
៤. Lexus RX 400h ឆ្នាំ ២០០៦ តម្លៃប្រមាណជា ៣៣ ០០០ ដុល្លារ
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ៨,៤ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៩,៤ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ៨,៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៩,៤ លីត្រ/ ១០០ គ.ម។
៥. Toyota Highlander ឆ្នាំ ២០០១ ដល់ ២០០៤ តម្លៃចន្លោះពី ១៨ ០០០ ទៅ ២៣ ០០០ ដុល្លារ
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៩,៤ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,២២ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,២២ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៤,០៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម។
៦. Toyota Camry ឆ្នាំ ២០០២ តម្លៃប្រមាណជា ១២ ០០០ ដុល្លារ
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៨,១១ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,០ លីត្រ ៖ ក្នុងក្រុង ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៩,០៤ លីត្រ/ ១០០ គ.ម។
៧. Toyota Camry ២០០៧ តម្លៃប្រមាណជា ២ ២៥០០ ដុល្លារ
ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៧,៥៧ លីត្រ/ ១០០ គ.ម។
ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៥ លីត្រ ៖ ក្នុងក្រុង ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៨,៤ លីត្រ/ ១០០ គ.ម។
ម៉ាស៊ីន Hybrid ស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ៧,១២ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៦,៩១ លីត្រ/ ១០០ គ.ម។
៨. Toyota Prius ឆ្នាំ ២០០៤ – ២០០៧ តម្លៃចន្លោះពី ១០ ០០០ ទៅ ១៧ ០០០ ដុល្លារ
តម្លៃអាចខុសគ្នាទៅតាម ពណ៌ ប្រភេទ Option ស៊េរីឆ្នាំ ប៉ុង និងគុណភាពរបស់រថយន្តផ្ទាល់ តម្លៃទីផ្សារក្នុងស្រុក។
បញ្ជាក់៖ ដោយសារតែរថយន្តទាំងនេះ ដែលលក់លើទីផ្សារប្រទេសកម្ពុជាជារថយន្តមួយទឹក និងមានការប្រើប្រាស់យូរឆ្នាំ ហេតុនេះកម្រិតស៊ីសាំងរបស់វាអាចខុសគ្នាពីការបង្ហាញខាងលើបន្តិចបន្តួច៕