រូបអោប Taylor Swift ក្លាយជារូបមានអ្នក Like ច្រើនជាងគេរបស់ Katy Perry
- ពុធ, 19 មិថុនា 2019 08:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបអោប Taylor Swift ក្លាយជារូបមានអ្នក Like ច្រើនជាងគេរបស់ Katy Perry
ចន្លោះមិនឃើញ
កាលពីថ្ងៃចន្ទ Katy Perry បានបង្ហោះរូបថ្មីមួយឈរអោបគ្នាជាមួយ Taylor Swift ដែលជាមិត្តចាស់ ទើបជានាគ្នាឡើងវិញក្រោយកើតមានជម្លោះយូរឆ្នាំ។ រូបភាពនេះគឺដកស្រង់ចេញពីវីដេអូចម្រៀង "You Need To Calm Down” របស់ Taylor ដែលចេញកាលពី ១៧ កន្លងទៅ។
រូបភាពបង្ហាញពីការត្រូវគ្នាវិញ របស់តារាស្រីល្បីៗទាំងពីរ បានក្លាយជារូបភាពមួយមានចំនួនចុច Like ច្រើនជាងគេបំផុតលើគណនី Instagram របស់ Katy Perry ដែលមាន Follower ជាង ៨២ លាននាក់។ គួរដឹងថារូបភាពនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះជារូបភាពស្និទ្ធស្នាលដំបូងរបស់ Katy និង Taylor តាំងពីពេលប្រកាសត្រូវគ្នាវិញមក៕
ចុចអាន ៖ កើតជម្លោះរាប់ឆ្នាំ ទីបំផុត Taylor Swift និង Katy Perry ត្រូវគ្នាវិញហើយ