វិល​ត្រលប់​ទៅ​​មើល​កំពូល​គ្រាប់​បាល់​ទាំង​ ១០​គ្រាប់​របស់ Torres កាល​លេង​នៅ Liverpool

  • 2019-06-21 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​​ជា​ច្រើន​មាន​ក្ដី​សោកស្ដាយ​ជា​ខ្លាំង បន្ទាប់​ពី​ឭ​ដំណឹង​ Fernando Torres បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ក្រោយ​ចំណាយ​ពេល​អស់​១៨​ឆ្នាំ​ក្នុង​អាជីព​មួយ​នេះ។

​គេ​នៅ​ចាំ​បាន​ថា​ កេរ្តិ៍ឈ្មោះ​របស់​កីឡាករ​វ័យ​៣៥​ឆ្នាំ​​ចាប់​ផ្ដើម​​ល្បីល្បាញ អំឡុង​ពេល​គេ​ផ្លាស់​ពី​ក្លឹប Atletico Madridi ទៅ​កាន់​ក្រុម Liverpool តម្លៃ​ខ្លួន​២០​លាន​ផោន កាល​ពី​ឆ្នាំ​២០០៧។ នៅ​ទឹក​ដី​ Anfield កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​លេង​បាន​១៤២​ប្រកួត រក​បាន​៨១​គ្រាប់។

លុះ​ដល់​ឆ្នាំ​២០១១ Torres បាន​សម្រេច​ចិត្ត​ចេញ​ពី​ហងក្រហម​​ទៅ​ចូលរួម​ជាមួយ​តោខៀវ Chelsea ដែល​ជា​កន្លែង​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​គេ​ធ្លាក់​​បន្តិច​ម្ដង​ៗ។ បន្តបន្ទាប់​ទៀត Torres បាន​ផ្ទេរ​ទៅ​កាន់ AC Milan មុន​ពេល​ចូលរួម​សាជាថ្មី​ជាមួយ Atletico។ សម្រាប់​អាជីព​ចុងក្រោយ​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​បាន World Cup និង Euro បាន​ប្ដូរ​ទៅ​លេង​នៅ​ក្លឹប​ជប៉ុន Sagan Tosu។

ដើម្បី​រំឭក​ដល់ Torres ខាង​ក្រោម​ជា​គ្រាប់​​បាល់​ល្អ​ទាំង​១០​របស់​គេ​កាល​នៅ Liverpool៖

អត្ថបទ៖ ហេង សុធារិទ្ធិ