ក្លឹប​៥​ចង់​បាន​ Sturridge តែ​ Leicester មាន​ភាគ​រយ​ខ្ពស់​ជាង​គេ​

  • 2019-06-27 03:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Daniel Sturridge កំពុង​ពិចារណា​មិន​ទាន់​រើស​បាន​ក្លឹប​ថ្មី​លេង​នៅ​ឡើយ​ទេ​ ក្រោយ​ចែក​ផ្លូវ​គ្នា​ជាមួយ​ Liverpool កាល​ពី​ដើម​ខែ​កន្លង​ទៅ។​

ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ត្រូវ​ Liverpool ទិញ​ពី​ Chelsea កាល​ពី​ឆ្នាំ​២០១៣​ និង​បាន​ជួយ​ក្លឹប​រង​ជើង​ឯក​ Premier League ២​ដង, រង​ជើង​ឯក​ Europa League ម្ដង រង​ជើង​ឯក​ និង​ឈ្នះ​ Champions League ម្ដង ក្នុង​រយៈ​ពេល​៦​ឆ្នាំ​របស់​គេ​ជាមួយ​ក្លឹប​ហង្សក្រហម។​

ក្រុម​ដែល​ចាប់​អារម្មណ៍​ Sturridge មាន​ដូចជា Tottenham, West Ham, New York City FC, Rangers និង​ Leicester City ប៉ុន្តែ​ក្នុង​ចំណោម​ក្រុម​ទាំង​៥​មាន​តែ​ Leicester ទេ​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ដណ្ដើម​យក​រូប​គេ។​

មូលហេតុ​គឺ​ដោយ​សារ​ Brendan Rodgers ជា​អតីត​អ្នក​ចាត់ការ​ Liverpool និង​ជា​អ្នក​ទិញ​​ Sturridge ពី​ Chelsea កំពុង​ដឹកនាំ​នៅ​ទីនោះ។​ មូលហេតុ​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​ Leicester ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​អាច​លេង​តំណែង​ជម្រើស​ដំបូង​ញឹកញាប់​ពិសេស​គឺ​ការ​ចាប់​ដៃ​គូ​ជាមួយ​ Vardy នៅ​តំបន់​ខាង​លើ​៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម