Pep ចង់​យក​កីឡាករ​អេស្ប៉ាញ​ម្នាក់​ពី Real Madrid​ ទុក​ជំនួស David Silva

  • 2019-06-27 04:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola មាន​គម្រោង​​ចង់​ចុះ​កុងត្រា​ទិញ​យក Isco ពី​ក្លឹប Real Madrid ដើម្បី​ទុក​ជំនួស David Silva ដែល​បាន​ប្រកាស​នឹង​ចាកចេញ​ពី Manchester City បន្ទាប់​ពី​​ចប់​រដូវ​កាល​ក្រោយ។

អ្នក​ចាត់​ការ​របស់ Man City បាន​លួច​សរសើរ​ជា​យូរ​មក​ហើយ​លើ Isco ​ ហើយ​មាន​តម្លៃ​ខ្លួន​រង្វង់​៨០​​លាន​អឺរ៉ូ។ Isco ត្រូវ​បាន​ធានា​ពី​​លោក Zinedine Zidane ថា​ គេ​គឺ​ផ្នែក​មួយ​នៃ​គម្រោង​របស់​លោក​សម្រាប់​រដូវ​កាល​ក្រោយ។ ប៉ុន្តែ​ពេល​នេះ Real Madrid ត្រូវ​​លុយ​មក​វិញ​ខ្លះ ក្រោយ​ចំណាយ​ជាង​៣០០​លាន​អឺរ៉ូ​ទិញ​យក​ Eden Hazard, Luka Jovic, Eder Militao, Ferland Mendy និង Rodrygo Goes។

Zidane ចង់​ឲ្យ Real ងើប​ឡើង​វិញ ក្នុង​គោលបំណង​ដើម្បី​បន្ត​ប្រជែង​ជាមួយ Barcelona។ Gareth Bale និង Keylor Navas សុទ្ធសឹងតែ​​ក្លឹប​អាច​នឹង​លក់​នៅ​រដូវ​ក្ដៅ​នេះ។ David Silva បាន​ប្រកាស​ គេ​នឹង​ចាកចេញ​ពី Man City ពេល​ចប់​រដូវ​កាល​២០១៩-២០៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ