Apple អាចត្រូវ Samsung ពិន័យខ្ទង់ ១៧០ លានដុល្លារឡើង ព្រោះលក់ iPhone បានតិច
- 2019-06-27 04:59:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple អាចត្រូវ Samsung ពិន័យខ្ទង់ ១៧០ លានដុល្លារឡើង ព្រោះលក់ iPhone បានតិច
ចន្លោះមិនឃើញ
ផ្អែកតាមសារព័ត៌មាន ETNews ដែលឧស្សាហ៍បញ្ចេញព័ត៌មានផ្ទៃក្នុង Apple ត្រូវៗនោះ បានឲ្យដឹងថា Apple ប្រហែលជាជំពាក់ Samsung Display រាប់រយពាន់លានវ៉ុន លើការពិន័យដែលទិញអេក្រង់ OLED មិនគ្រប់តាមចំនួនដែលព្រមព្រៀងគ្នាដំបូង។
ការពិន័យនេះគឺបកត្រឡប់ទៅ Apple ដែលទទូចឲ្យ Samsung Display សាងសង់រោងចក្រដើម្បីផលិតអេក្រង់ OLED ផ្ដាច់មុខសម្រាប់ iPhone។ Apple បានប្រាប់ Samsung Display ខ្លួនត្រូវការអេក្រង់ OLED ១០០ លានបន្ទះក្នុងមួយឆ្នាំ។ ប៉ុន្តែចំនួនលក់ iPhone ថយចុះ បានធ្វើឲ្យប៉ះពាល់ដល់ការប្រឹងប្រែងរបស់ Samsung Display ដោយធ្វើឲ្យប្រាក់ចំណេញធ្លាក់ចុះពាក់កណ្ដាល ពោលធ្លាក់ពី ៥,៧ ទ្រីលានវ៉ុននៅឆ្នាំ ២០១៧ មកនៅត្រឹម ២,៦២ ទ្រីលានវ៉ុននៅឆ្នាំ ២០១៨។
គួរដឹងថា ១០០ ពាន់លានវ៉ុន គឺប្រមាណ ៨៦ លានដុល្លារ ដូចនេះឧបមាថាតួលេខ ២០០ ពាន់លានវ៉ុននោះ Apple ជំពាក់ Samsung យ៉ាងតិច ១៧០ លានដុល្លារ ឬ ច្រើនជាងនេះ។
ETNews បានបញ្ជាក់ដែរថា Apple ទំនងជាមិនដោះស្រាយថ្លៃជំពាក់នេះ ដោយសាច់ប្រាក់សុទ្ធនោះទេ។ ផ្ទុយទៅវិញ Apple អាចនឹងធ្វើការទិញយកអេក្រង់ OLED បន្ថែមពី Samsung Display ក្នុងចំនួនដែលស្មើនឹងលុយជំពាក់៕
ចុចអាន ៖