បច្ចេកវិទ្យា Blockchain ល្បីថា​មក​ដល់​ខ្មែរ​ ចុះ​ខាង​ក្រសួង​គិត​គូរ​បែបណា​ហើយ​?

  • 2019-06-29 08:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"និយាយ​ទៅ​រឿង​ហ្នឹង​ខាង​ក្រសួង​ពាក់​ព័ន្ធ​កំពុង​សិក្សា តើ​គួរ​តែ​​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​បែប​ណា គួរ​ទប់​ស្កាត់​មិន​ឲ្យ​ចូលក្នុង​ប្រទេស ឬ​ក៏ Innovation technology ទៅ​ជា​ប្រយោជន៍​សាធារណៈ​វិញ?"

ក្នុង​ឱកាស​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្ដី​ពីហត្ថលេខា​ឌីជីថល កាល​ពី​ថ្ងៃ​អង្គារ​ថ្ងៃ​ទី ៣០ ខែ​មករា​ឆ្នាំ ២០១៨ ឯកឧត្តម​ កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​បាន​លើក​ឡើង​ថា "បច្ចេកវិទ្យា Blockchain ​មាន​ភាព​ស្មុគស្មាញ​ ដែល​ត្រូវ​ការ​អ្នក​ជំនាញ​​​មក​ធ្វើលើ​រឿង​នេះ"។

"អ្នក​គួរ​សួរ​ខ្លួន​ឯង​វិញ ថា​តើ​អ្នក​ស្ថិត​នៅ​ឯណា? ហើយ​​បច្ចេកវិទ្យា Blockchain នេះ​នៅ​ឯណា?"

ឯកឧត្តម​ កាន ច័ន្ទមេត្តា | រូបភាព៖ mptc.gov.kh

លោក​ថា បច្ចុប្បន្ន​​ខាង​ក្រសួង​កំពុង​តែ​ផ្តោត​សំខាន់​លើ​​ Tech Stat-up និង​កំពុង​​ដាក់​បញ្ចូល​គោល​នយោបាយ​បច្ចេកវិទ្យា​នេះ​ទៅ​ក្នុង​គោល​នយោបាយ​ឆ្នាំ ២០២០​។ បើ​និយាយ​រឿង វត្តមាន​បច្ចេកវិទ្យា Blockchain វា​ស្ថិត​នៅ​​​ក្នុង​ការ​សិក្សា​វាយ​តម្លៃ ហើយ​ដែល​ខាង​ក្រសួង​នឹង​ចាត់​ចែង​ឲ្យ​បាន​ច្បាស់​លាស់​លើ​រឿង​នេះ។

បច្ចេកវិទ្យា Blckchain គឺ​ជា​​​ការ​វិវត្ត​ថ្មី​មួយ​​​នៃប្រភេទ​​រូបិយប័ណ្ណ​ធម្មតា​ទៅ​ជា​រូបិយប័ណ្ណ​​ឌីជីថលដែលមាន​ច្រើនប្រភេទ តែប្រភេទដែលមុនគេ ល្បីជាងគេគឺ Bitcoin ចង់​ដឹង​ច្បាស់ ចុច​នៅ​ទីនេះ

អត្ថបទ៖ រក្សា