មុនប្រកួតដណ្ដើមលេខ៣យប់នេះ មកដឹងប្រវត្តិប្រទេសធ្លាប់ឈ្នះ Copa America ច្រើនជាងគេ
- 2019-07-06 07:36:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនប្រកួតដណ្ដើមលេខ៣យប់នេះ មកដឹងប្រវត្តិប្រទេសធ្លាប់ឈ្នះ Copa America ច្រើនជាងគេ
ចន្លោះមិនឃើញ
ការប្រកួតពាន Copa America ដណ្ដើមយកចំណាត់ថ្នាក់លេខ៣ នឹងធ្វើឡើងនៅយប់នេះវេលាម៉ោង៣រំលងអាធ្រាត្រ រវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងឈីលី។ មុនការប្រកួតមកដល់ Sabay សូមបង្ហាញឈ្មោះប្រទេសដែលធ្លាប់ឈ្នះពាននេះច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកឡាទីន។
Copa America ជាពានបាល់ទាត់សម្រាប់ប្រទេសក្នុងទ្វីបអាមេរិកខាងត្បូង ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ១៩១៦ មកម្ល៉េះ។ ដំបូងឡើយ ពាននេះ មានឈ្មោះថា South American Football Championship ប៉ុន្តែត្រូវបានប្ដូរជា Copa America នៅឆ្នាំ ១៩៧៥។
ចាប់ពីឆ្នាំ ១៩៩៣ មក ពាននេះ មាន ១២ក្រុម គឺប្រទេសអាមេរិកខាងត្បូង ទាំង ១០ បូកប្រទេស២ទៀត ដែលត្រូវបានអញ្ជើញឲ្យចូលរួម។ នៅឆ្នាំ ២០១៩ នេះ ការប្រកួតធ្វើឡើងនៅទឹកដីប្រេស៊ីល ដោយមាន ១២ក្រុមចូលរួម គឺក្រុមអាមេរិកខាងត្បូងទាំង ១០ បូកជប៉ុន និងកាតា មកពីអាស៊ី។
ងាកទៅមើលប្រវត្តិសាស្រ្ដវិញ គិតចាប់តាំងពីកកើតមក អ៊ុយរុយហ្គាយជាក្រុមដែលធ្លាប់លើកពាននេះច្រើនដងជាងគេ (១៥ដង) តាមពីក្រោយអាហ្សង់ទីន (១៤ដង) និងប្រេស៊ីល (៨ដង)។
អ៊ុយរុយហ្គាយ ឈ្នះពាន ១៥ដង៖ 1916, 1917, 1920, 1923, 1924, 1926, 1935, 1942, 1956, 1959, 1967, 1983, 1987, 1995, 2011
អាហ្សង់ទីន ឈ្នះពាន ១៤ដង៖ 1921, 1925, 1927, 1929, 1937, 1941, 1945, 1946, 1947, 1955, 1957, 1959, 1991, 1993
ប្រេស៊ីល ឈ្នះពាន ៨ដង៖ 1919, 1922, 1949, 1989, 1997, 1999, 2004, 2007
ប៉ារ៉ាយហ្គាយ ឈ្នះពាន ២ដង៖ 1953, 1979
ឈីលី ឈ្នះពាន ២ដង៖ 2015, 2016
ប៉េរូ ឈ្នះពាន ២ដង៖ 1939, 1975
កូឡុំប៊ី ឈ្នះពានម្ដង៖ 2001
បូលីវី ឈ្នះពានម្ដង៖ 1963៕