Ole និង​ថ្នាក់ដឹកនាំ​ Man Utd មាន​គំនិត​ផ្ទុយ​គ្នា​ស្រលះរឿង​ទុក​ Herrera

  • 2019-07-08 11:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អេស្ប៉ាញ​កីឡាករ Ander Herrera បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Marca ជា​លើក​ដំបូង​ក្នុង​នាម​ជា​កីឡាករ Paris Saint-Germain ថា ថ្នាក់​ដឹកនាំ​ក្លឹប​ Manchester United មក​យឺត​មួយ​ជំហាន​ ទើប​បណ្ដាល​ឲ្យ​រូប​គេ​ចាកចេញ​ទៅ​ប្រទេស​បារាំង​ ដោយ​គ្មាន​តម្លៃ​ខ្លួន​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​មិន​ចូលចិត្ត​ក្រឡេក​មើល​អតីត​កាល​ទេ ប៉ុន្តែ​មាន​ភាព​ខុស​គ្នា​ច្រើន​ទាក់ទង​នឹង​គម្រោង​ និង​សារៈសំខាន់​របស់​ខ្ញុំ​នៅ​ក្នុង​ក្រុម។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ណាស់​ដែរ ហើយ​ខ្ញុំ​ក៏​អរគុណ​ក្លឹប អ្នក​គាំទ្រ ហើយ​រួម​ទាំង​ Solskjaer ផង " ។

Herrera បាន​បន្ត​ថា​៖ " Solskjaer បាន​ធ្វើ​រឿង​ច្រើន​ណាស់​ ដើម្បី​ឲ្យ​ខ្ញុំ​បន្ត ប៉ុន្តែ​អ្វី​ៗ​មិន​អាច​កើត​ឡើង​។ ពួក​គេ​ (ថ្នាក់​ដឹកនាំ​ក្លឹប Manchester United) មក​យឺត​ពេល ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​លេង​នៅ​ PSG បាត់​ទៅ​ហើយ " ។

បើ​តាម​សារព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា Solskjaer ចង់​ទុក​ Herrera ក្នុង​ក្រុម​ណាស់ ប៉ុន្តែ​ខាង​ក្លឹប​បដិសេធ ព្រោះ​មិន​យល់ព្រម​ក្នុង​ការ​ផ្ដល់​ប្រាក់ឈ្នួល​​ជាង ៤៤​ម៉ឺន​ដុល្លារ ក្នុង​មួយ​សប្ដាហ៍​តាម​សំណើ​របស់​​កីឡាករ​អេស្ប៉ាញ​បាន​ទេ៕

ប្រភព៖ Goal | Marca   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី