ថ្មី​ទៀត​ហើយ! សេវាកម្មកក់ការធ្វើដំណើរមួយនេះធានាមិនកាត់ភាគរយពីអ្នកបើកបរដាច់ខាត

  • 2019-07-09 04:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​លោក​អ្នក​ធុញ​ទ្រាន់​នឹង​សេវាកម្មទទួលកក់ការ​ធ្វើ​ដំណើរ​ដែល​មិន​រាក់​ទាក់​ តម្លៃ​មិន​សមរម្យ សូម​ណែនាំ​ TADA កម្មវិធី​កក់​ការ​ធ្វើ​ដំណើរ​​ ដែល​លេច​ធ្លោ​ក្នុង​ការ​ផ្ដល់​ជូន​សេវាកម្ម​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់​ ​តម្លៃ​សមរម្យ​ និង​សុវត្ថិភាព​គ្រប់​ពេលវេលា គ្រប់​ទីកន្លែងសម្រាប់អ្នកបើកបរ និងអ្នកដំណើរ។​ កម្មវិធី TADA​ មាន​វិធីទូទាត់ប្រាក់ងាយស្រួល និងច្រើនយ៉ាងដូចជា ប័ណ្ណឥណ្ណទាន(Credit card), Pi Pay, Ali Pay, ឬដោយប្រាក់សុទ្ធក៏បាន។

អ្នកបើកបរនឹងទទួលបានកម្រៃពេញ មិនមានការកាត់កម្រៃជើងសា ឬជាភាគរយណាមួយឡើយរាល់ការដឹកអ្នកដំណើរហើយថែមទាំងមានការលើក​ទឹកចិត្ត​សម្រាប់​ការ​ផ្ដល់​សេវាកម្ម​ល្អ​ សុវត្ថិភាព​ និង​រួសរាយ​រាក់ទាក់។ ក្រៅពីទទួលការកក់តាមកម្មវិធីទូទៅ សេវាកម្មអេបថ្មីនេះក៏មានមុខងារគិតគីឡូម៉ែត្រដៃ(street-hailing) ដែលអ្នកបើកបរ​អាចហៅអ្នកដំណើរតាមផ្លូវឲ្យជិះក្នុងតម្លៃសមរម្យ​ និងងាយស្រួល។ សម្រាប់អ្នកដំណើរវិញ អាចហៅជិះតាមផ្លូវបានគ្រប់យានយន្តដែលមានបិទឡូហ្គោនិងស្លាកសញ្ញារបស់ TADA។

ការចុះឈ្មោះជាសមាជិកបើកបរជាមួយ TADA មានភាពងាយស្រួល ឆាប់រហ័ស ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនទៀត។​ ក្រុមហ៊ុនមានកម្មវិធីលើកទឹកចិត្តដល់អ្នកបើកបរចំនួន ៥ដុល្លារ សម្រាប់ការណែនាំមិត្តភក្តិអ្នកបើកបរដូចគ្នាចំនួន ២នាក់ឲ្យមកចុះឈ្មោះជាមួយ TADA ហើយណែនាំឲ្យពួកគាត់ប្រើមុខងារដឹកដោយម៉ែត្រដៃ TADA។​

សម្រាប់អ្នកដំណើរវិញ អាចចុះឈ្មោះប្រើប្រាស់កម្មវិធីរបស់ TADA បានគ្រប់ពេលនឹងងាយស្រួល ដោយគ្រាន់តែមានលេខទូរស័ព្ទប៉ុណ្ណោះ។

ព័ត៌មានបន្ថែមសូមទាក់ទង ៖

  • ទូរស័ព្ទលេខ : 096 41 18 318/ 061 98 76 58
  • Facebook Page : TADA Cambodia
  • អាស័យដ្ឋាន​​ : ផ្ទះលេខ78J រង្វង់មូលកាំកូស៊ីធីកែងនឹងផ្លូវអង្គរ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

អត្ថបទ៖ Sokchea Heng