លេចចេញអេក្រង់​ការពារ​របស់​ Galaxy Note10 មុនប្រកាសមួយខែ

  • 2019-07-09 07:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ Twitter ​ឈ្មោះ​ថា​ Ice universe បាន​បង្ហោះ​រូប​ ដែល​គេ​អាច​សន្មត់បាន​ថា​ជា​អេក្រង់​ការពារ​របស់​ Galaxy Note 10​ ជាមួយ​នឹង​សារ​មួយ​ឃ្លា​ថា​ ទូរសព្ទ​នេះ​នឹង​មាន​អេក្រង់​ល្អ​ដាច់​គេ​ក្នុង​ពាក់​កណ្តាល​ចុង​ឆ្នាំ​នេះ។​

នេះ​មិន​មែន​ជា​រឿង​អ្វី​ចម្លែក​ឡើយ​ ពី​ព្រោះ​ទូរសព្ទ​​​​​ស៊េរីខ្ពស់​របស់​​ Samsung ​តែង​តែ​ឈ្នះ​ពាន​រង្វាន់​អេក្រង់​ល្អ​ ហើយ​ Note 10 ដែល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ០៧ ​ខែ​​សីហា​ ខាង​មុខ​នេះ​។

នៅថ្ងៃនោះ​ Samsung ​គំរោង​​ប្រកាស​ទូរសព្ទ​ទាំង​ ២ ម៉ូដែល របស់​ខ្លួន​ផង​ដែរ​គឺ Galaxy Note10 ធម្មតា​ជាមួយ​ប្រព័ន្ធ​អ៊ីនធឺណេត​ 4G/LTE​ និង​ Galaxy Note10+ ដែល​មាន​ប្រព័ន្ធ​អ៊ីនធឺណេត​ 5G​។​ ទូរសព្ទ​ទាំង​ពីរ​នេះ​នឹង​នាំ​មក​ជាមួយ​ Snapdragon 855 SoC ឬ Exynos 9825 ទៅ​តាម​តំបន់​៕

ប្រភព៖ pocketnow   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ